ភ្នំពេញ —
តុលាការកំពូលនៅថ្ងៃសុក្រនេះបានបើកសវនាការកំបាំងមុខលើសំណើសុំនៅក្រៅឃុំពីមេធាវីរបស់លោក វន់ ពៅ និង ជនជាប់ចោទ២០នាក់ផ្សេងទៀតពាក់ព័ន្ធនឹងអំពើហិង្សានៅសួនឧស្សាហកម្មកាណាឌីយ៉ានិងនៅរោងចក្រយ៉ាកជីងពីដើមខែមករា។
សវនាការនេះបានធ្វើឡើងដោយមានវត្តមានអ្នកការពារក្តីជនជាប់ចោទចំនួន១០នាក់និងចៅក្រមចំនួន៥នាក់។ ក៏ប៉ុន្តែបន្ទាប់ពីបានស្តាប់សេចក្តីសន្និដា្ឋនរបស់មេធាវីការពារក្តីនិងសហព្រះរាជអាជ្ញា លោក ឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថាសាលក្រមនឹងប្រកាសនៅថ្ងៃទី៩ខែឧសភាសប្តាហ៍ក្រោយនេះ។
នៅក្នុងបន្ទប់សវនាការមេធាវីជនជាប់ចោទទាំង២១នាក់សុទ្ធតែបានអះអាងថាដោយសារតែលោក វន់ ពៅ និងជនជាប់ចោទផ្សេងទៀតមានជំងឺដែលត្រូវទៅព្យាបាលជាបន្ទាន់ ហើយបើបន្តឃុំឃាំងក្នុងពន្ធនាគារអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត។ ក្រុមមេធាវីការពារក្តីបានស្នើសុំដល់តុលាការកំពូលដោះលែងកូនក្តីទាំង២១នាក់ឱ្យនៅក្រៅឃុំក៏ប៉ុន្តែសំណូមពរឱ្យដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោក ឈួន ចាន់ថាតំណាងអយ្យការតុលាការកំពូលបានទាមទារឱ្យតុលាការតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងនិងសាលាឧទ្ធរណ៍ទុកជាបានការដោយសារតែដំណើរអង្គសេចក្តីចំពោះរឿងក្តីនេះកំពុងប្រព្រឹត្តទៅនៅសាលាដំបូងក្រុងភ្នំពេញ។
សាលាដំបូងក្រុងភ្នំពេញកាលពីថ្ងៃទី២៥ខែមេសា បានបើកសវនាការពេញអង្គសេចក្តីលើសំណុំរឿងលោក វន់ ពៅ និង ក្រុមកម្មករ សកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន២៣នាក់។ ក៏ប៉ុន្តែសវនាការមិនទាន់បានបញ្ចប់ទេ។ តុលាការក្រុងភ្នំពេញគ្រោងនឹងបន្តសវនាការនៅថ្ងៃទី៦ខែឧសភាខាងមុខនេះ។
លោក សំ សុខគង់ មេធាវីការពារក្តីឱ្យលោកវន់ ពៅ និងជនជាប់ចោទមួយចំនួនទៀតមានប្រសាសន៍ប្រាប់អ្នកកាសែតនៅខាងក្រៅអគារតុលាការកំពូលថាកូនក្តីរបស់លោកអាចនឹងបាននៅក្រៅឃុំជាបណ្តោះអាសន្នដោយសារតែសុខភាពធ្ងន់ធ្ងររបស់ជនជាប់ចោទនៅក្នុងពន្ធនាគារ និងមានលិខិតធានាពីអង្គការធំៗចំនួន៦ដែលបានធានាអះអាងថាកូនក្តីរបស់លោកនិងមានវត្តមាននៅពេលណាបើតុលាការត្រូវការ។
លោកនិយាយថា៖« ខ្ញុំមានសុទិដ្ឋិនិយមថាតុលាការកំពូលជាតុលាការជាន់ខ្ពស់ហើយតុលាការកំពូលនិងផ្តល់យុត្តិធម៌ជូនអ្នកទាំង២១នាក់ហ្នឹងយ៉ាងណាដើម្បីផលប្រយោជន៍យុត្តិធម៌ហើយនឹងឱ្យគាត់បាននៅក្រៅឃុំជាបណ្តោះអាសន្ន»។
សាលាឧទ្ធរណ៍កាលពីថ្ងៃទី១២ខែកុម្ភៈ បានបដិសេធសំណើសុំឱ្យនៅក្រៅឃុំ ចំពោះករណីលោក វន់ ពៅ និង ក្រុមកម្មករចំនួន២០នាក់ផ្សេងទៀតដោយបង្គាប់ឱ្យ បន្តឃុំខ្លួននៅក្នុងពន្ធនាគារ ម៣ ត្រពាំងផ្លុងដដែល។
លោកស្រី ប្រាក់ សុវណ្ណារី ភរិយាលោកវន់ ពៅ ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថាការពន្យាពេលប្រកាសសាលក្រមរបស់តុលាការកំពូលជារឿងអយុត្តិធម៌ចំពោះស្វាមីលោកស្រី។ លោកស្រីបានបញ្ជាក់ថាលោកស្រីនៅតែព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពលោក វន់ ពៅកាន់តែធ្ងន់ធ្ងរទៅៗ។
លោកស្រីនិយាយថា៖«អ្វីដែលខ្ញុំចង់បានបំផុតគឺចង់បានស្វាមីខ្ញុំមករួមរស់ ជួបជុំក្រុមគ្រួសារនិងធ្វើការបន្តរបស់គាត់ដែលគាត់ស្រឡាញ់ យុត្តិធម៌ ស្រឡាញ់សង្គមហើយគាត់ជាអ្នកការពារសិទ្ធិមនុស្សដែលខ្ញុំតែងតែគោរពគាត់»។
លោក ថាវ គឹមសាន នាយករងទទួលបន្ទុកកម្មវិធីតស៊ូមតិនៃ អង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថាការសម្រេចរបស់តុលាការកំពូលហាក់បីដូចជាបានគិតទុកជាមុនថាដើម្បីឱ្យមានការស៊ីគ្នាចំពោះសវនាការអង្គសេចក្តីនៅសាលាដំបូងក្រុងភ្នំពេញ។
លោកនិយាយថា៖« យើងមើលទៅឃើញថាវាមានទំនាក់ទំនងគ្នាច្បាស់ហើយគិតថាគួរសម្រេចនៅពេលណាដើម្បីកុំឱ្យមានការយល់ច្រឡំថាតុលាការយុត្តិធម៌ឬមិនយុត្តិធម៌។ មានន័យថាធ្វើឱ្យមតិសាធារណជនមានការងឿងឆ្ងល់ហើយធ្វើការពិចារណាដោយខ្លួនឯង»។
នៅក្នុងខណៈពេលតុលាការកំពូល កំពុងបើកសវនាការក្រុមអ្នករងគ្រោះដីធ្លីមកពីសហគមន៍ផ្សេងៗបានមកតវ៉ានៅពីមុខតុលាការដើម្បីស្នើសុំឱ្យដោះលែងអ្នកទាំង២១នាក់ដែលកំពុងជាប់ឃុំ។ ក៏ប៉ុន្តែការតវ៉ានោះគ្មានការបង្ក្រាបណាមួយពីកម្លាំងមានសមត្ថកិច្ចទេ។
លោក វន់ ពៅ ប្រធាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្រុមកម្មករសកម្មជនសហជីព ចំនួន២២ នាក់ត្រូវបាន តុលាការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងហិង្សា ដោយចេតនា ដោយមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា ដោយមានស្ថានទម្ងន់ទោស ពាក់ព័ន្ធនឹងការវាយបង្ក្រាបដោយអំពើហិង្សានៅសួនឧស្សាហកម្ម កាណាឌីយ៉ា និងរោងចក្រយ៉ាក ជីង ពីដើមខែមករាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់៤នាក់៕