ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​១២នាក់​នៅ​កណ្តាល​រដ្ឋធានី​បាកដាដ

ផែនទី​បង្ហាញ​ពី​ក្រុង​បាកដាដ​ទី​ដែលការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​១២នាក់​។

អ្នក​ដាក់​គ្រាប់បែក​អត្តឃាតបាន​ធ្វើការ​វាយប្រហារ​សង្កាត់​មួយ​នៅ​កណ្តាល​រដ្ឋធានី​ប្រទេស​អ៊ីរ៉ាក់​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​១២នាក់។​ មិនទាន់​មាន​ក្រុមណា​មួយ​ប្រកាស​ទទួល​ខុសត្រូវ​ភ្លាមៗ​សម្រាប់​ការ​បំផ្ទុះគ្រាប់​បែក​ពីរ​នៅ​តំបន់​រស់​នៅ​របស់​ក្រុមនិកាយ​ Shi'ite ដ៏​ច្រើន​នៅ​ទី​ក្រុង​បាកដាដ​នោះទេ​ ប៉ុន្តែ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ស្រដៀង​គ្នានឹង​ការ​ដាក់​គ្រាប់បែក​ជា​ញឹកញាប់​ដោយក្រុម​សកម្ម​ប្រយុទ្ធ​និកាយ​ Sunni ​អំឡុង​ពេលមួយ​ទសវត្សរ៍​កន្លង​មក​នេះ។​

អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​នៅ​តំបន់​ Bab al-Sharji ​ បាន​សម្លាប់​ជន​ស៊ីវិល​៨នាក់ ​មន្ត្រីប៉ូលិស​ម្នាក់ ហើយ​ក៏បាន​ធ្វើឲ្យមនុស្ស​១៨​នាក់​ផ្សេងទៀត​រងរបួស​ដែរ។ ​អ្នកវាយ​ប្រហារ​ម្នាក់​ទៀតនៅ​ទីលាន​ al-Wathba ​បាន​សម្លាប់​ប៉ូលិស​២នាក់ ​និង​ជន​ស៊ីវិល​៣នាក់។ ​

គ្រាប់បែក​អត្តឃាត​នេះក៏​បាន​ធ្វើ​ឲ្យមនុស្ស​១២នាក់​ទៀត​រងរបួស​ដែរ។ ចំនួន​ជន​ស៊ីវិល​ និង​កង​យោធា​ស្លាប់​ដោយសារ​ភេរវកម្ម ​និង​ជម្លោះ​ប្រដាប់​អាវុធ​បានធ្លាក់​ចុះ​នៅ​ប្រទេស​អ៊ីរ៉ាក់​គឺ​ ចុះ​ពី​៦.៨០០​នាក់​ក្នុង​ឆ្នាំ​២០០៨​មក​នៅត្រឹម​៣.២០០​នាក់​នៅឆ្នាំ​២០១២។​ តែ​នៅ​ឆ្នាំ២០១៣​ តួលេខ​នេះ​បាន​ឡើង​ជិត​ពាក់កណ្តាល​ ហើយ​កាល​ពីឆ្នាំ២០១៤​ចំនួន​មនុស្សស្លាប់​ឡើង​ដល់​១៦.០០០​នាក់​ នៅ​ពេល​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​កាន់​កាប់​តំបន់​ជា​ច្រើន​នៅភាគ​ខាងលិច ​និង​ខាង​ជើងអ៊ីរ៉ាក់៕