ភ្នំពេញ —
ក្នុងខណៈពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិនយោបាយក្រោយពីការបោះឆ្នោត កាលពីខែមុន ក្រុមនិស្សិតក្នុងសាកលវិទ្យាល័យនានា ទាំងផ្នែកឯកជន និងទាំងផ្នែករដ្ឋក្នុងទីក្រុងភ្នំពេញ ជំរុញឲ្យគណបក្សជាប់ឆ្នោតដោះស្រាយបញ្ហាដោយបញ្ចៀសហិង្សានិងដោយមានការស្រុះស្រួលគ្នា។
ក្រុមនិស្សតិក្នុងរាជធានីភ្នំពេញចង់ឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលកំពុងមានជម្លោះដោះស្រាយបញ្ហារវាងគ្នាដោយសន្តិវិធី និងដោយការយោគយល់គ្នា។
គណបក្សទាំងពីរសុទ្ធតែបានប្រកាសថា ឈ្នះរៀងៗខ្លួន ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា។ គណបក្សសង្គ្រោះជាតិអះអាងថា ឈ្នះបាន៦៣អាសនៈក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ ហើយកំពុងទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីជាច្រើនដែលខ្លួនជឿថា នាំឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនិងបានគំរាមដឹកនាំមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលត្រូវគេដឹងថាគណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះ។ ដោយឡែក គណបក្សប្រជាជនកម្ពុជាប្រកាសថា ខ្លួនឈ្នះបាន៦៨អាសនៈ ហើយគណបក្សដែលកំពុងកាន់អំណាចនេះបានត្រៀមកងកម្លាំងប្រដាប់អាវុធសម្រាប់ទប់ទល់ការតវ៉ានិងអំពើហិង្សាជាយថាហេតុណាមួយ។
កំពុងអង្គុយលើស្មៅពិភាក្សាជាមួយមិត្តភក្តិ កញ្ញាឡេងពុទ្ធារី អាយុ២៤ឆ្នាំ ជានិស្សិតពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងទីក្រុងភ្នំពេញ។ នាងយល់ថា គណ បក្សទាំងពីរគួរតែដោះស្រាយបញ្ហាដោយស្រុះស្រួលគ្នា។
នាងនិយាយថា៖ «បើតាមយោបល់របស់ខ្ញុំ ប្រសិនបើគណបក្សប្រឆាំងព្រមទទួលយកលទ្ធផលហ្នឹងតែបន្តិចគឺអត់ចាំបាច់មានការពិភាក្សាវែកញែកយូរទេ ហើយក៏មិនចាំបាច់មានពាក្យចរចាមអារ៉ាមថា នឹងមានហិង្សា នឹងមានសង្រ្គាមទេ ហើយបើតាមយោបល់របស់ខ្ញុំ រាជរដ្ឋាភិបាលគួរតែ បើសិនគណបក្សប្រឆាំងនឹងទាមទារខ្លាំង គួរតែបង្កើតគណៈកម្មការហ្នឹងទៅ ហើយទោះក្នុងរយៈពេលហ្នឹងយើងអាចធ្វើឲ្យសុក្រឹត្យទាំងអស់គ្នាក្នុងការប្រកាសលទ្ធផលនៃការបោះឆ្នោត»។
លោកគឹម ម៉ារីណា អាយុ២៤ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលនៅមិនឆ្ងាយប៉ុន្មានពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទេ។
លោកលើកឡើងថា ដើម្បីដោះស្រាយភាពតានតឹងរវាងគណបក្សទាំងពីរ គ.ជ.ប.គួរតែអនុញ្ញាតឲ្យមានការបោះឆ្នោតឡើងវិញសម្រាប់ប្រជាពលរដ្ឋដែលមិនមានឈ្មោះបោះឆ្នោត។
លោកនិយាយថា៖ «និយាយរួមទៅខ្ញុំចង់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះដែលហៅកាត់ថា គ.ជ.ប.ហ្នឹងគាត់គួរតែដោះស្រាយវិវាទយ៉ាងច្រើននៅពេលដែលកំពុងបោះឆ្នោត ដូចជាការលួចបន្លំសន្លឹកឆ្នោត បាត់ឈ្មោះប្រជាពលរដ្ឋដែលទៅបោះបែរជាមានឈ្មោះអ្នកផ្សេងទៅវិញ។ ដើម្បីដោះស្រាយនូវវិវាទនេះ គួរតែបោះឆ្នោតឡើងវិញ អ្នកដែលមិនមានឈ្មោះបោះនោះឲ្យគាត់បោះឡើងវិញ»។
កញ្ញាចាន់ ផល្គុនជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាងកំពុងតែអង្គុយលើបង់ជជែកលេងជាមួយមិត្តភក្តិ។ និស្សិតអាយុ១៨ឆ្នាំរូបនេះលើកឡើងថា គណបក្សជាប់ឆ្នោតទាំងពីរគួរតែបង្កើតវេទិកាជជែកដោះស្រាយគ្នាជុំវិញការមិនពេញចិត្តរៀងខ្លួន។
កញ្ញានិយាយថា៖ «វាធម្មតាទេបង ព្រោះថា អ្នកខ្លះនៅតែមិនទាន់អស់ចិត្តថា ខ្លួនឯងហ្នឹងចាញ់ ខណៈពេលដែលប្រជាជនគាំទ្រគាត់ តួយ៉ាងដូចជាគណបក្ស CNRPសង្គ្រោះជាតិអញ្ចឹង។ គាត់អត់ទាន់សុខចិត្ត ព្រោះប្រជាជនស្រឡាញ់គាំទ្រគាត់ច្រើន ហេតុអីគាត់នៅចាញ់ខាងគណបក្សប្រជាជន? ខ្ញុំគិតថា ពីរនាក់គាត់គួរតែបង្កើតវេទិកាមួយឬគណៈកម្មការរកភាពពិតជាក់ស្តែង ហើយអង្កេតការណ៍ទៅលើភាពមិនប្រក្រតីអស់ហ្នឹង»។
កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ គ.ជ.ប. គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នាដើម្បីបង្កើតគណៈកម្មការចម្រុះត្រីភាគីរួមគ្នា។ ក៏ប៉ុន្តែគណៈកម្មការនោះមិនបានចេញជារូបរាងទេដោយសារតែភាពមិនចុះសម្រុងគ្នាអំពីសមាសភាពចូលរួមដោយតំណាងមកពីអង្គការជាតិ និងអន្តរជាតិ និងតំណាងមកពីអង្គការសហប្រជាតិដែលស្នើដោយគណបក្សប្រឆាំង។
ទើបតែចេញពីការប្រឡងបញ្ចប់ឆ្នាំទី៤ លោកនៅ វណ្ណេត អាយុ២៨ឆ្នាំជានិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកវណ្ណេតអំពាវនាវឲ្យគណបក្សទាំងពីរឯកភាពលើការដាក់បញ្ចូលអង្គការសហប្រជាជាតិជាអ្នកអង្កេតការណ៍។
លោកនិយាយថា៖ «ខ្ញុំចង់ឲ្យបក្សទាំងសងខាងហ្នឹងដោះស្រាយដោយសន្តិវិធី ដោយការលើកឡើងពីគណៈកម្មការចម្រុះហ្នឹង។ វាគ្មានអីខុសទាស់ទេ ក្នុងការបង្កើតគណៈកម្មការចម្រុះគឺយើងបានចូលរួមទាំងសងខាង ទាំងគ.ជ.ប. ទាំងគណបក្សសង្រ្គោះជាតិ ទាំងគណបក្សប្រជាជនកម្ពុជាទាំងអង្គការសង្គមស៊ីវិល ទាំងអង្គការសហប្រជាជាតិ»។
លោកតាល់ សំណាង និស្សិតនៃសាកលវិទ្យាល័យស៊ីតិច និយាយស្រដៀងគ្នានេះដែរថា៖ «ខ្ញុំគាំទ្រចំពោះគណបក្សទាំងពីររួមគ្នាបង្កើតគណៈកម្មការចម្រុះ ហើយខ្ញុំគាំទ្រការដែលគាត់ស្រុះស្រួលមតិគ្នាបែបហ្នឹង ហើយអ្វីដែលខ្ញុំសង្ឃឹមថា អាចធ្វើបាននោះគឺមិនចង់ឲ្យគ.ជ.ប.ចូលរួមធ្វើការវែកញែកជាមួយទេ ប៉ុន្តែខ្ញុំសង្ឃឹមថា នឹងមានគណៈកម្មការចម្រុះនេះធ្វើការដោយស្រុះស្រួលគ្នា»។
នៅថ្ងៃទី១១ ខែសីហាឆ្នាំ២០១៣ លោកសម រង្ស៊ីបានសរសេរនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា គណបក្សសង្រ្គោះជាតិនិងប្រកាសធ្វើមហាបាតុកម្ម ប្រសិនបើមិនមានដំណោះស្រាយ។
ទន្ទឹមនឹងនោះក៏មានការចល័តកងកម្លាំងប្រដាប់អាវុធ មាននគរបាល កងរាជអាវុធហត្ថ និងទាហានដែលប្រដាប់ដោយកាំភ្លើង ពីបណ្តាខេត្តនានាចូលមករាជធានីភ្នំពេញនិងច្រកចេញចូលភ្នំពេញ។
ការគំរាមពីបាតុកម្មនិងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនេះទំនងជាធ្វើឲ្យមានការភ័យខ្លាចជាទូទៅ។
លោកអ៊ូ ចាន់ពូន អាយុ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាលភូមិន្ទភ្នំពេញ។ លោកគិតថា ការបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនេះមិនមែនជាដំណោះស្រាយល្អនោះទេ។
លោកនិយាយថា៖ «ខ្ញុំគិតថា ការរកដំណោះស្រាយបែបយកអាវុធមកគំរាមកំហែងដល់ប្រជាពលរដ្ឋអញ្ចឹងវាអត់សមទេ ធ្វើឲ្យរាំងស្ទះដល់សេដ្ឋកិច្ច។ អញ្ចឹងចង់ឲ្យគាត់ដាក់តុមូលនិយាយគ្នា រកដំណោះស្រាយតាមសន្តិវិធី»។
នៅក្នុងសប្តាហ៍នេះ ក្រុមការងារនៃគណបក្សជាប់ឆ្នោតទាំងពីរបានជួបប្រជុំទ្វេភាគីជាលើកទីដើម្បីព្យាយាមបង្កើតគណៈកម្មការចម្រុះឲ្យចេញជារូបរាងសម្រាប់ដោះស្រាយវិបត្តិបោះឆ្នោតនេះ។
កាលពីសប្តាហ៍មុនគ.ជ.ប.បានប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃអាទិត្យ បានប្រកាសថា ខ្លួនបានបញ្ចប់ការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោតហើយ ហើយបានសម្រេចទាត់ចោលបណ្តឹងចំនួន១៧ពីគណបក្សសង្គ្រោះជាតិ៕