ភ្នំពេញ —
អ្នកតំណាងរាស្រ្តមួយរូបនៃគណបក្សប្រជាជនកម្ពុជាគឺលោកឈាង វ៉ុននៅថ្ងៃច័ន្ទនេះបានចេញមុខព្រមានសហរដ្ឋអាមេរិកកុំឱ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជាដោយចាត់ទុកថាកម្ពុជាជាប្រទេសមានអធិបតេយ្យភាព។
ការព្រមានរបស់សមាជិកសភាមួយរូបខាងគណបក្សគ្រប់គ្រងអំណាចបានកើតមានឡើងក្រោយពីក្រសួងការបរទេសសហរដ្ឋអាមរិកបានសម្តែងការព្រួយបារម្ភទាក់ទងនឹងការបណ្តេញសមាជិកសភាចំនួន២៧រូបមកពីគណបក្សសិទ្ឋិមនុស្សនិងគណបក្សសម រង្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសសហហរដ្ឋអាមេរិកគឺលោកស្រី Jen Psaki បានចាត់ទុកការបណ្តេញចេញសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សប្រឆាំងថាជាទង្វើផ្ទុយយ៉ាងច្បាស់ក្រឡែតទៅនឹងស្មារតីនៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយ។
កាលពីសប្តាហ៍មុនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទាំងអស់របស់គណបក្សគ្រប់គ្រងអំណាចបានបណ្តេញសមាជិកសភាមកពីគណបក្សប្រឆាំងទាំងនោះហើយក្រោយមកបានបញ្ឈប់ប្រាក់បៀវត្សរ៍ក្នុងឋានៈជាសមាជិកសភាតំណាងរាស្ត្រ។
លោកស្រី Jen Psakiបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចេញកាលពីថ្ងៃសៅរ៍ថាការបញ្ឈប់ប្រាក់ខែនិងឋានៈក្នុងសមាជិកសភាជាតិរបស់គណបក្សប្រឆាំងនឹងធ្វើឱ្យប្រជាជនកម្ពុជាបាត់បង់សំឡេងរបស់គេហើយប៉ះពាល់ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកស្រីបានស្នើសុំឱ្យថ្នាក់ដឹកនាំរដ្ឋសភាជាតិអនុញ្ញាតឱ្យសមាជិកជាប់ឆ្នោតទាំងអស់បំពេញការប្តេជ្ញាចិត្តរបស់គេដើម្បីបម្រើប្រជាពលរដ្ឋ។
លោក ឈាង វ៉ុន ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាបានប្រាប់ក្នុងសន្និសីទកាសែតថាក្រសួងការបរទេសសហរដ្ឋអាមេរិកគួរតែពិចារណាឡើងវិញថាតើបានទទួលស្គាល់ប្រទេសកម្ពុជាជាប្រទេសអធិបតេយ្យដែរឬយ៉ាងណា?
លោកបាននិយាយដោយសំឡេងខ្លាំងៗថាកុំឱ្យសហរដ្ឋអាមេរិកមានគំនិតធ្វើអាណានិគមមកលើកម្ពុជាតទៅទៀត។
លោកនិយាយថា៖ «យើងបានស្បថទាំងអស់គ្នាថាការពារអធិបតេយ្យភាព សហរដ្ឋអាមេរិកចង្អុលឱ្យកម្ពុជាធ្វើអញ្ចេះ ធ្វើអញ្ចុះ ទទួលយកអត់បានទេ។បើយើងចង្អុលឱ្យគាត់ធ្វើវិញតើគាត់ធ្វើទេ? សភាគាត់? បើគាត់មិនធ្វើទេកុំបង្ខំឱ្យកម្ពុជាធ្វើតាមគាត់»។
លោក សុន ឆ័យ សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សប្រឆាំងបាននិយាយថានេះជាទម្លាប់របស់រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា តែងតែមិនចូលចិត្តការរិះគន់ផ្សេងៗពីសហរដ្ឋអាមេរិកនិងពីសហគមន៍អន្តរជាតិ។
លោកនិយាយថា៖ «ខ្ញុំថាវាគួរតែដល់ឱកាសមួយដែលគណបក្សកាន់អំណាចគោរពគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យហើយត្រូវតែធ្វើការងារឱ្យត្រឹមត្រូវតាមច្បាប់ ។កុំបកស្រាយច្បាប់តាមតែអំពើចិត្តហើយប្រើអំណាចដែលគ្រប់គ្រងស្ថាប័នជាតិផ្តាច់មុខយកមកគាបសង្កត់សិទ្ធិជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរ»។
លោក សន ម៉ាក់ឃីនថុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឆ្លើយតបតាមសារអេឡិកត្រូនិកឬអ៊ីមែលបាននិយាយយោងទៅលើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីប៉ារ៉ាក់ អូបាម៉ាកាលពីខែវិច្ឆិកាឆ្នាំ២០១២ថាកង្វះខាតនៃដំណើរការលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សគឺជាក្តីកង្វល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
លោកបាននិយាយថានេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលដើម្បីលើកតម្កើងឱ្យបរិយាកាសឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយសេរី សន្តិភាពនិងគ្មានអំពើហិង្សា។
លោកបានបញ្ជាក់ថាយើងទាំងអស់គ្នាអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធានាសុវត្ថិភាពនិងសន្តិសុខគ្រប់បេក្ខជនទាំងអស់មិនថាមកពីគណបក្សនយោបាយណាទេ៕