ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ឱបដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិកដែលហៅថា Super Bowl នឹងធ្វើការប្រកួតនៅក្នុងយប់ថ្ងៃអាទិត្យ ម៉ោងក្នុងសហរដ្ឋអាមេរិក ក្នុងនោះក្រុម Philadelphia Eagles និងក្រុម New England Patriots ត្រូវប្រកួតគ្នា ដើម្បីដណ្តើមយកពានរង្វាន់ជើងឯកសម្ព័ន្ធកីឡាបាល់ឱបជាតិរបស់អាមេរិក។
គេព្យាករណ៍ថា សីតុណ្ហភាពនៅក្នុងថ្ងៃប្រកួតកីឡា Super Bowl ប្រចាំឆ្នាំលើកទី៥២នេះ នឹងមានកម្រិត -៨ អង្សារសេ នៅតាមផ្លូវ ប៉ុន្តែសីតុណ្ហភាពនៅក្នុងពហុកីឡាដ្ឋាន ក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ដែលស្ថិតនៅប៉ែកខាងជើងសហរដ្ឋអាមេរិក ដែលជាទីលានប្រកួតកីឡានោះ នឹងមានសីតុណ្ហភាពក្តៅជាងនេះបន្តិច។
កីឡាករ Tom Brady ដែលជាខ្សែប្រយុទ្ធរបស់ក្រុម Patriots អាចនឹងបំបែកកំណត់ត្រាមួយចំនួនក្នុងការប្រកួតកីឡានេះ។ លោកអាចនឹងក្លាយជាកីឡាករចាស់បំផុតដែលប្រកួតនិងឈ្នះនៅក្នុងកីឡា Super Bowl នេះ។
ក្រុមកីឡាកររបស់ Philadelphia កំពុងតែព្យាយាមយកជ័យជម្នះជាលើកដំបូងនៅក្នុងកីឡា Super Bowl នេះ ប៉ុន្តែក្រុមកីឡាកររបស់ Patriots ត្រូវបានគេរំពឹងថាឈ្នះនៅក្នុងការប្រកួតកីឡា ដែលនឹងមានមនុស្សមើលប្រមាណ១០០លាននាក់តាមកញ្ចក់ទូរទស្សន៍។
ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មត្រូវបង់ប្រាក់ចំនួន៥លានដុល្លារសម្រាប់ការផ្សាយពាណិជ្ជកម្មរយៈពេល៣០វិនាទីក្នុងពេលផ្សាយផ្ទាល់ ដែលជាធម្មតាគឺជាកម្មវិធីដែលមានគេមើលច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិក៕