ការិយាល័យរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller កំពុងជំទាស់ទៅនឹងសេចក្តីរាយការណ៍របស់ព័ត៌មានមួយដែលបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យមេធាវីរបស់លោកកុហកសភា។
បណ្តាញព័ត៌មានBuzzFeed News បានដកស្រង់ប្រភពមន្រ្តីពង្រឹងច្បាប់សហព័ន្ធ២ដែលមិនប្រាប់ឈ្មោះនៅក្នុងសេចក្តីរាយការណ៍នោះថា ប្រធានាធិបតីត្រាំ បានបញ្ជាលោក Michael Cohen អតីតមេធាវីរបស់លោកឲ្យកុហកសភាអំពីការខិតខំស្ថាបនាអាគារ Trump Tower នៅក្នុងទីក្រុងម៉ូស្គូ។
ទោះជាយ៉ាងណាក៏ដោយ លោកPeter Carr អ្នកនាំពាក្យការិយាល័យរបស់រដ្ឋអាជ្ញាពិសេសនិយាយកាលពីថ្ងៃសុក្រថា «ការពណ៌នារបស់បណ្តាញព័ត៌មានBuzzFeed ពីសេចក្តីថ្លែងការណ៍ជាក់លាក់មួយទៅកាន់ការិយាល័យរបស់ការិយាល័យរបស់រដ្ឋអាជ្ញាពិសេស ហើយនឹងលក្ខណៈនៃឯកសារនិងការផ្តល់កសិណសាក្សីដែលការិយា ល័យរបស់រដ្ឋអាជ្ញាពិសេសបានទទួល ចំពោះការផ្តល់កសិណសាក្សីនៅសភារបស់លោក Michael Cohenមិនមែនជាការពិត។
អត្ថាធិប្បាយទាំងនោះជាសេចក្តីថ្លែងការណ៍កម្រមួយដោយការិយាល័យរបស់រដ្ឋអាជ្ញាពិសេសដែលជំទាស់នឹងសេចក្តីរាយការណ៍របស់ព័ត៌មាននោះ។
ភ្លាមៗបន្ទាប់ពីការថ្លែងរបស់ការិយាល័យរបស់រដ្ឋអាជ្ញាពិសេសរបស់លោកMueller មក លោក Ben Smith នាយកបណ្ណាធិការនៃបណ្តាញព័ត៌មានBuzzFeed News បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកគាំទ្រសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានលោកហើយជំរុញឲ្យការិយាល័យរបស់រដ្ឋអាជ្ញាពិសេសធ្វើការបញ្ជាក់ឲ្យច្បាស់អំពីអ្វីដែលលោកបានជំទាស់។
សេចក្តីរាយការណ៍របស់បណ្តាញផ្សាយព័ត៌មាន BuzzFeed News បានបណ្តាលឲ្យ ប្រធានគណៈកម្មាធិការ២របស់រដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យនិយាយថា ពួកអស់លោក នឹងស៊ើបអង្កេតបញ្ហានេះ៕