ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​សុំទោស​ជន​រួម​ជាតិ​ជា​លើក​ទី២

លោកស្រី​ប្រធានាធិបតី Park Geun-hye ថ្លែង​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ប្រជាជាតិ​ នៅ​វិមាន​ប្រធានាធិបតី Blue House ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកស្រី ​Park Geun-hye ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​សូម​ទោស​ជា​លើក​ទី​ពីរ​ នៅ​ក្នុង​សុន្ទរកថា​ទី​កាន់​ជន​រួម​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដែល​ជា​ការ​ថ្លែង​បន្ថយ​ការ​គំនាប​ដែល​បង្ខំ​ឲ្យ​លោកស្រី​ចុះ​ចេញ​ពី​តំណែង​ ដោយសារ​រឿង​អាស្រូវ​អំពី​អំពើ​ពុក​រលួយ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាលរបស់​លោកស្រី​ដំណើរការ​រអាក់​រអួល។​

លោកស្រី Park Geun-hye ​និយាយ​ថា ​លោកស្រី​សោក​ស្តាយ​ជា​ខ្លាំង​ និង​បាន​សូមទោស​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ ដែល​បាន​មាន​ជំនឿ​លើ​លោក​ស្រី​ក្នុង​នាម​ជា​ប្រធានាធិបតី។ លោក​ស្រី​បន្តថា ​បញ្ហា​នេះ​បាន​ប៉ះ​ពាល់​បេះដូង​របស់​លោក​ស្រី ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។​

ការ​ស៊ើប​អង្កេត​រឿង​អាស្រូវមាន​ទឹក​ប្រាក់​ច្រើន​លាន​ដុល្លារ​រៀបចំ​ផែនការ​ដោយ​លោកស្រី Choi Soon-sil ដែល​ជា​មិត្តភក្តិ​ដ៏​យូរ​របស់​លោកស្រី​ប្រធានាធិបតី​នោះ ​បាន​ធ្វើ​ឲ្យ​ខូច​មុខ​មាត់នយោបាយ​របស់​លោកស្រី ​Park Geun-hye​ ដែល​មាន​ឈ្មោះ​ថា ​ជា​មេដឹកនាំ​មិន​អាច​ចេះ​ពុករលួយ។ អ្នក​ជំនួយការ​កំពូល​របស់​លោកស្រី​បាន​លាលែងពី​តំណែង ដើម្បី​ប្រឈម​នឹង​ការ​កាន់ទោស ​ដែល​ធ្វើ​ឲ្យ​លោកស្រី Park Geun-hye ​កាន់​តែ​ឯកោ និង​គ្មាន​អំណាច៕​