វ៉ាស៊ីនតោន —
ពលរដ្ឋក្នុងខេត្តសៀមរាបបានចេញទៅបោះឆ្នោតដោយចង់ឱ្យរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតនេះដោះស្រាយនូវបញ្ហាដែលពួកគេជួបប្រទះក្នុងសង្គមដូចជាសុខាភិបាល អប់រំ សន្តិសុខសង្គមនិងអំពើពុករលួយ។
ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃអាទិត្យនេះ បាននាំគ្នាទៅចូលរួមធ្វើការបោះឆ្នោតយ៉ាងគគ្រឹកគគ្រេងដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យសមជាពលរដ្ឋខ្មែរស្នេហាជាតិ និងដើម្បីជ្រើសរើសមេដឹកនាំថ្មីដែលពួកគេចង់បាន។
ប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥នេះបានសម្តែងនូវក្តីត្រេកអរព្រោះពួកគេបានបំពេញនូវភារកិច្ចរបស់ខ្លួន ដែលជាម្ចាស់នៃជោគវាសនាប្រទេសជាតិ។
លោក កុច គឹមហ៊ន អាយុ៣៣ឆ្នាំនៅសង្កាត់គោកចកបានបោះឆ្នោតរួចហើយ។
លោកបានថ្លែងដោយញញឹមញញែមបន្ទាប់ពីចេញពីការិយាល័យបោះឆ្នោតនៅក្នុងសង្កាត់នោះថា ការដែលគាត់មកបោះឆ្នោតនេះគឺដើម្បីបំពេញតួនាទីរបស់គាត់ជាពលរដ្ឋខ្មែរម្នាក់ដែលមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ និងចូលរួមកែប្រែអនាគតរបស់ប្រទេសជាតិផងដែរ។
លោក កុច គីមហ៊ន និយាយថា៖ «ខ្ញុំចង់បានប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ឱ្យប្រជាជនមានសេរីភាពពេញលេញ។ ខ្ញុំក៏សូមអំពាវនាវដល់តំណាងគណបក្សទាំងអស់ហ្នឹង ពេលដែលដឹងលទ្ធផលសូមឱ្យគោរពទៅតាមលទ្ធផលដែលបានទទួលកុំឱ្យមានបញ្ហាអីនៅក្នុងសង្គមធ្វើឱ្យមានការវឹកវរដល់សង្គម កុំឱ្យប្រជាជនទាំងអស់មានការភ័យខ្លាច។
ស្រ្តីឈ្មោះ សេង ដានី អាយុ៣៤ឆ្នាំនៅសង្កាត់ស្លរក្រាមក៏បានបោះឆ្នោតរួចហើយដែរ។
ស្រ្តីរូបនេះដែលទើបតែនឹងចេញពីការិល័យបោះឆ្នោតដែរនោះបាននិយាយថា គាត់មានការរំភើបចិត្តជាខ្លាំងបន្ទាប់ពីបានបំពេញតួនាទីរបស់គាត់រួចរាល់ ហើយក៏បានសម្តែងការអបអរចំពោះប្រជាពលរដ្ឋដទៃទៀតដែរដែលបានស្ទុះស្ទារគិតគូរពីរឿងបោះឆ្នោតនេះ។
លោកស្រី សេង ដានី និយាយថា៖ «ខ្ញុំក៏សូមបន់ស្រន់ឱ្យលទ្ធផលបោះឆ្នោតគឺមានភាពយុត្តិធម៌ដើម្បីប្រជារាស្រ្តខ្មែរគេជ្រើសរើសរកតំណាងដែលខ្លួនគេពេញចិត្ត។ ខ្ញុំសូមពាវនាវដល់ទោះបីជាគណបក្សមួយណាដែលឈ្នះឆ្នោត គឺសុំឱ្យគិតគូពីរឿងផលប្រយោជន៍ជាតិជាសំខាន់ កុំឱ្យគិតថាពេលដែលបានឡើងកាន់អំណាចគិតតែប្រមូលផលប្រយោជន៍ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន អាត្មានិយម ពីព្រោះបច្ចុប្បន្ននេះខ្ញុំមើលឃើញថាភាគច្រើនគឺអត់សូវគិតគូពីផលប្រយោជន៍ប្រជាជនប៉ុន្មានទេពេលគេបានជាប់ឆ្នោតហើយគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើន អញ្ចឹងសុំឱ្យរដ្ឋាភិបាលថ្មីគិតគូរពីរឿងប្រជាជនប្រទេសជាតិជាសំខាន់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យរីកចម្រើនដូចប្រទេសគេដទៃស្រ្តីរូបនេះក៏មិនភ្លេចធ្វើការអំពាវនាវដល់រដ្ឋាភិបាលថ្មីឱ្យមានការគិតគូរថែមទៀត លើសេវាសុខាភិបាល វិស័យអប់រំ សន្តិសុខសង្គមជាពិសេសគឺទៅលើការកាត់បន្ថយអំពើពុករលួយ»។
ចំណែកស្រ្តីម្នាក់ទៀតឈ្មោះ វួន សំណាង អាយុជាង៤០ឆ្នាំ នៅក្នុងសង្កាត់ស្វាយដង្គំដែលបានបោះឆ្នោតហើយដែរនោះនិយាយថា គាត់នឹងមិនសប្បាយចិត្តទេបើសិនជាគាត់មិនបានបោះឆ្នោតនោះ។
យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបឱ្យដឹងថា ខេត្តនេះមានប្រជាពលរដ្ឋដែលត្រូវបោះឆ្នោតចំនួន៥៧៦.១១៤ និងមានការិយាល័យបោះឆ្នោតចំនួន១.១៨១ការិយាល័យ៕