ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ថ្ងៃចុង​ក្រោយ​ ការ​ឃោសនា​បោះឆ្នោតធំ​ជាង​ថ្ងៃ​ធម្មតា


គណបក្ស​សង្គ្រោះជាតិ​បាន​យក​​សួន​ប្រជា​ធិបតេយ្យ​និង​បរិវេណ​វត្ត​ភ្នំ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ក្បួន​ឃោសនា​​របស់​ខ្លួន។
គណបក្ស​សង្គ្រោះជាតិ​បាន​យក​​សួន​ប្រជា​ធិបតេយ្យ​និង​បរិវេណ​វត្ត​ភ្នំ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ក្បួន​ឃោសនា​​របស់​ខ្លួន។
ភ្នំពេញ៖ រដូវកាល​ឃោសនា​បោះឆ្នោត​រយៈពេល​៣០​ថ្ងៃ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​សុក្រ​នេះ ​ជា​មួយ​នឹង​ការ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​នយោបាយយ៉ាង​អធឹក​អធម​ជាង​ថ្ងៃ​ធម្មតា​នៅ​ទី​ក្រុង​ភ្នំពេញ។​

នៅ​ថ្ងៃ​បិទ​បញ្ចប់​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​ក្បួន​ឃោសនា​របស់​ខ្លួន​មុន​គេ​ជាមួយ​អ្នក​ចូលរួមច្រើន​ជាង​មួយ​ម៉ឺន​នាក់​ ដោយ​ចេញ​ដំណើរ​ពី​កោះពេជ្រ​តាម​ក្បួន​រថយន្ត ​ម៉ូតូ​ និង​រឺម៉ក់​កង់​បី​កាត់តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​ មុន​នឹង​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ​នៅ​ពេល​រសៀល ​ហើយគ្រោង​នឹង​បិទ​បញ្ចប់​យុទ្ធនាការ​របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ម៉ោង​១០​យប់​ជាមួយ​ការ​ប្រគុំ​តន្ត្រី​ និង​ការ​រាំ​លេង​កម្សាន្តនៅ​ទី​ធ្លា​សួន​ច្បារ​វត្ត​បទុម។​

ចំណែកឯ​គណបក្ស​សង្គ្រោះជាតិ​បាន​យកសួន​ប្រជា​ធិបតេយ្យ​និង​បរិវេណ​វត្ត​ភ្នំ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ក្បួន​ឃោសនារបស់​ខ្លួន។ ​ក្បួន​ឃោសនា​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​៤​រសៀល​ជា​មួយ​អ្នក​គាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ជា​យុវជន ​ដោយ​បាន​បំបែក​ជា​ក្រុម​តូច ​ធំ​កាត់​តាម​ផ្លូវ​នានានៅ​ទីក្រុង​ភ្នំពេញ​មុន​នឹង​ត្រឡប់​មក​កន្លែង​ដើម​វិញ​នៅ​ម៉ោង​ប្រហែល​៦​ល្ងាច។​
នៅ​ថ្ងៃចុង​ក្រោយ​ការ​ឃោសនា​បោះឆ្នោតធំ​ជាង​ថ្ងៃ​ធម្មតា
សូម​រង់ចាំ

No media source currently available

0:00 0:03:07 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

រី​ឯ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ នៅ​ថ្ងៃ​បញ្ចប់​រយៈ​ពេល​ឃោសនា​នេះ ​ក៏​បាន​ហែ​ក្បួន​របស់​ខ្លួនជាមួយ​អ្នក​ចូលរួម​ជា​ច្រើនពាន់​នាក់​ផង​ដែរ ​ដោយ​បាន​ចេញដំណើរ​ពី​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​ចាក់​មកកាន់​ដង​វិថី​សំខាន់ៗ​ក្នុងក្រុង​ភ្នំពេញ ​មុន​នឹង​រំសាយ​នៅ​មុខ​រដ្ឋ​សភា​នៅ​ម៉ោង​៨​យប់។​

ក្រៅ​ពី​គណបក្ស​ធំៗ​ គេ​សង្កេត​ឃើញ​មាន​គណបក្ស​តូចៗពីរ​គឺគណបក្ស​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​ ក៏​បានហែ​ក្បួន​ទ្រង់​ទ្រាយ​តូចរបស់​ខ្លួន​ផង​ដែរ។​

ដោយ​ឡែកគណបក្ស​តូចៗ​ផ្សេង​ទៀត​ពុំ​ឃើញ​មាន​ការ​ហែ​ក្បួន​ទេ​នៅ​ថ្ងៃ​នេះ។​
ចំនួន​ដ៏​ច្រើន​នៃ​អ្នក​ចូលរួម​ហែ​គណបក្ស​បាន​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ជា​ច្រើន​កន្លែង​នៅ​តាម​មហា​វិថី​ធំៗ​ក្នុងទីក្រុង ​ទោះ​បី​ជា​មាន​ការ​ជួយ​សម្រួល​ចរាចរណ៍​ពី​កម្លាំង​សមត្ថ​កិច្ច​យ៉ាង​ណា​ក្តី។​

រដូវកាលឃោសនា​បោះ​ឆ្នោត​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៧​ មិថុនា​ដល់​២៦​កក្កដា។​
លោក​គុល បញ្ញា ​នាយក​អង្គការ​ខុមហ្វ្រែល បាន​សង្កេត​ឃើញ​មាន​ភាព​ប្រសើរ​ឡើង​មួយ​ចំនួន​សម្រាប់​បរិយាកាស​ឃោសនា​បោះឆ្នោត​កន្លង​មក​នេះ។​

លោក​និយាយ​ថា៖​ «ការ​សម្លាប់ ​និង​អំពើ​ហិង្សា​ដែល​ប៉ះពាល់​ដល់​ការ​ឃោសនា​មាន​ការ​ធូរ​ស្បើយ។ ​ទី​ពីរ​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី​ដោយ​ការ​លើកលែង​ទោស​ពី​ព្រះ​មហាក្សត្រ ​ ហើយ​ឃើញ​មាន​យុវជន​ចូលរួម​សកម្ម​ក្នុង​ការ​ឃោសនា​បោះឆ្នោត ​និង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ ដែល​មាន​ការ​កើន​ឡើង»។​

ប៉ុន្តែ​លោក​គល់ បញ្ញាបាន​កត់​សម្គាល់​ឃើញ​ថា​ ចំនួន​ករណី​មិន​ប្រក្រតី​មុន​ការ​បោះឆ្នោត​មាន​ការ​កើន​ឡើង​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ភាព​មិន​ឯករាជ្យ​របស់​អាជ្ញាធរ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ ​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​ស្រុក៕​
XS
SM
MD
LG