វ៉ាស៊ីនតោន —
ស្ថានីយ៍បោះឆ្នោតនៅទូទាំងប្រទេសកម្ពុជាបានបិទទ្វារហើយដោយមានសេចក្តីរាយការណ៍ពីភាពមិនប្រក្រតីមួយចំនួនរីឯការរាប់សន្លឹកឆ្នោតបានចប់សព្វគ្រប់នៅស្ថានីយ៍ភាគច្រើន។
គណបក្សប្រឆាំងបានប្រកាសថាខ្លួនជាអ្នកទទួលជោគជ័យនៅក្នុងការបោះឆ្នោតនេះខណៈពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅមិនទាន់ប្រកាសលទ្ធផលនៅឡើយរីឯគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសថាខ្លួនទទួលបាន៦៨អសនៈនិងគណបក្សសង្គ្រោះជាតិបាន៥៥អសនៈ។
សេចក្តីរាយការណ៍នានាឱ្យដឹងថាមានប្រជាពលរដ្ឋជាច្រើនបានចេញទៅបោះឆ្នោតតាំងពីព្រឹកព្រលឹមស្រាងៗដោយតម្រង់ជួរយ៉ាងវែងហើយមានសេចក្តីរាយការណ៍ពីទឹកថ្នាំជ្រលក់ម្រាមដៃអាចត្រូវគេលាងជម្រះបានយ៉ាងងាយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់និងកុំឱ្យមានអំពើហិង្សាកើតឡើងដែលនាំឱ្យមានភាពចលាចលនៅក្នុងសង្គម។
គណៈកម្មាធិការជាតិកំពុងប្រកាសជាបណ្តើរនូវលទ្ធផលក្រៅផ្លូវការ។ ប៉ុន្តែលទ្ធផលផ្លូវការនឹងដឹងនៅពេលក្រោយទៀត៕