ថ្ងៃទី២នៃមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិត្រូវបានបញ្ចប់កាលពីថ្ងៃពុធ ដោយមានការថ្លែងសុន្ទរកថាដោយមេដឹកនាំប្រទេសចិន ជប៉ុន អ៊ុយក្រែន សហភាពអឺរ៉ុប អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងបណ្តាប្រទេសដទៃទៀត។
មេដឹកនាំមកពីប្រទេសចំនួន៤២ ត្រូវថ្លែងនៅឯមហាសន្និបាតនៅក្នុងទីក្រុងញូវយ៉ក។
លោក Ban Ki Moon អគ្គលេខាធិការអង្គការសហប្រជាជាតិបានចាត់ទុកថ្ងៃប្រជុំនោះថាជាទិវាសន្តិភាពអន្តរជាតិ ដោយអំពាវនាវឲ្យភាគីមានជម្លោះទាំងអស់នៅជុំវិញពិភពលោកផ្អាកការធ្វើសង្គ្រាមរយៈពេល២៤ម៉ោង។
នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានថ្លែងក្នុងអំឡុងពេលប្រជុំនៅពេលព្រឹកថ្ងៃពុធម្សិលមិញដោយលើកឡើងថា «ចិនប្តេជ្ញាថានឹងរក្សាសន្តិភាពនិងបើកទ្វារបស់ពួកគេឲ្យទូលំទូលាយជាងនេះទៅកាន់ពិភពលោក»៕