Your browser doesn’t support HTML5
លោកអ៊ូ វីរៈ ថ្លែងថា ចំពោះក្មេងៗនឹងមិនចងចាំទេ ព្រោះពួកគាត់មិនទាន់កើត ហើយបើគាត់កើតក៏អត់ចាំដែរ។ ហើយអ្នករស់នៅភាគច្រើនអត់បានរស់នៅទាន់ របបខ្មែរក្រហមផ្ទាល់ទេ។ លោកថ្លែងថា យុវជនអាចដូរជោគវាសនាប្រទេស ជាតិបានបើសិនជាគាត់ចូលរួមក្នុងការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។
ថ្ងៃ«៧មករា» និង បញ្ហាអន្តោរប្រវេសន៍វៀតណាមដែលកំពុងរស់ក្នុងទឹកដីកម្ពុជាស្ថិតនៅជាប្រធានបទឃោសនាបោះឆ្នោតជារៀងរាល់អាណតិ្តរវាងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទទួលផលប្រយោជន៍ពីថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ និងគណបក្សជំទាស់ដែលរិះគន់ថ្ងៃ ៧មករាថាជាថ្ងៃឈ្លានពានរបស់កងទ័ពវៀតណាម ហើយនឹងការបន្សល់ទុក ជនអន្តោរប្រវេសន៍ជាច្រើននោះ៕
តើអ្នកគិតថាយុវជនវ័យក្មេងកម្ពុជាយល់យ៉ាងណាដែរចំពោះថ្ងៃ«៧មករា»?