សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋអាមេរិកបាននិរាករណ៍បទបញ្ញត្តិមួយដែលអនុញ្ញាតឲ្យមានការរារាំងដល់បេក្ខជនសម្រាប់តុលាការកំពូល។ នេះជាវិធានការមួយដែលអាចបង្កជាផលវិបាកក្នុងពេលខាងមុខ។
ជាមួយនឹងការឆ្នោត៥៥ទល់នឹង៤៥ កាលពីថ្ងៃព្រហស្បតិ៍ សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យបានប្រើប្រាស់នីតិវិធីរារាំងមួយដោយជោគជ័យ ដែលតម្រូវឲ្យមានសម្លេងឆ្នោត៦០សម្លេង ដើម្បីទទួលបានការតែងតាំងក្នុងព្រឹទ្ធសភាដែលមាន១០០អាសនៈ។
ប៉ុន្តែបន្តិចក្រោយមក សមាជិកខាងគណបក្សសាធារណរដ្ឋបានប្រើប្រាស់វិធីសាស្ត្របំបែកភាពទាល់ច្រក ដែលហៅថា "nuclear option" ដែលជាបទបញ្ញត្តិមួយដែលអនុញ្ញាតឲ្យបេក្ខជនចៅក្រមតុលាការកំពូលអាចត្រូវបានតែងតាំងដោយសម្លេងឆ្នោត៥០បូក១ ដោយមិនគិតពីការប្រឆាំងរបស់គណបក្សដែលមានសម្លេងភាគតិចនោះទេ។
បទបញ្ញត្តិនោះត្រូវទុកជានិរាករណ៍ជាមួយនឹងការបោះឆ្នោត៥២ទល់នឹង៤៨សម្លេង។
ការណ៍នេះអនុញ្ញាតឲ្យព្រឹទ្ធសភាពេញអង្គទទួលបានការបោះឆ្នោតសម្រេចតែងតាំងត្រឹមថ្ងៃសុក្រ ទៅលើបេក្ខភាពរបស់លោកចៅក្រមសាលាឧទ្ធរណ៍ Neil Gorsuch ដែលត្រូវបានលោកប្រធានាធិបតីអាមេរិក Donald Trump តែងតាំងសម្រាប់តំណែងជាចៅក្រមតុលាការកំពូល៕