លោក Sanders ឈ្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​រដ្ឋ Washington រដ្ឋ Alaska និង​រដ្ឋ Hawaii 

លោក Bernie Sanders ដែល​កំពុង​លើក​ដៃឡើង​ទៅ​លើ​ ឈ្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​រដ្ឋ Washington រដ្ឋ Alaska និង​រដ្ឋ Hawaii។

សមាជិក​ព្រឺទ្ធសភា​មក​ពី​រដ្ឋ Vermont ​គឺ​លោក Bernie Sanders បាន​ឈ្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការ​ប្រកួត​ក្នុង​រង្វង់​បក្ស​ប្រជាធិបតេយ្យ​ឬ caucuses កាល​ពី​ថ្ងៃ​សៅរ៍​នៅក្នុង​រដ្ឋ​ប៉ែក​ខាង​លិច​សហរដ្ឋ​អាមេរិក​រួម​មាន​រដ្ឋ Washington រដ្ឋAlaska ​និង រដ្ឋHawaii។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​លោក​ទៅ​កាន់​តែ​ជិត​បេក្ខជន​នាំ​មុខ​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​ស្រី​ហ៊ីលឡារី គ្លីនតុន (Hillary Clinton) នៅក្នុង​ការ​ប្រកួតប្រជែង​ ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​អាមេរិក។

លោក Sanders ទទួល​បាន​ ៨២​ភាគរយ​នៃ​សំឡេង​ឆ្នោត​ទាំង​អស់​ក្នុង​រដ្ឋ Alaska និង​៧០​ភាគរយ​នៅក្នុង​រដ្ឋWashington និង​រដ្ឋHawaii ។

រូបមន្ត​នៃ​ការ​បែងចែក​សំឡេងឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ ដោយ​យក​តាម​មូលដ្ឋាន​សមាមាត្រ​នោះ មាន​ន័យ​ថា ទោះបី​ជា​លោក​ស្រី​គ្លីនតុន​ចាញ់​កាល​ពី​ថ្ងៃ​សៅរ​ក៏​ដោយ ក៏​លោកស្រី​នៅ​តែ​ទទួល​បាន​ប្រតិភូ​ខ្លះ​ដែរ។

លោកស្រី​គ្លីនតុន​នាំ​មុខនៅ​ក្នុង​រដ្ឋ​ប៉ែកខាងត្បូង។ ចំណែក​ឯ​លោក Sanders វិញ ទទួល​បាន​ការ​គាំទ្រ​ភាគច្រើន​នៅក្នុង​រដ្ឋ​ប៉ែក​ខាង​លិច។

ទោះ​បី​ជា​ទទួល​បាន​ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​សោរ៍​ក៏ដោយ ក៏​លោក Sanders នៅ​ត្រូវ​តាម​ឲ្យ​ទាន់​អតីត​រដ្ឋមន្ត្រី​ការបរទេស គឺ​លោកស្រី គ្លីនតុន​ ដោយ​សំឡេង​ប្រតិភូ​ជិត​៣០០​ទៀត ដើម្បី​ទទួល​បាន​ការតែង​តែង​ពី​គណបក្ស​ប្រជាធិបតេយ្យ៕