Hello VOA៖ លោក​សម រង្ស៊ីថា​គណបក្ស​ប្រជាជន​កាន់តែ​ភ័យ​នឹង​គណបក្ស​ជំទាស់

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA)

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​បាន​អះអាង​ថា ការធ្វើ​ទុក្ខបុក​ម្នេញ​ផ្នែក​នយោបាយ​ប្រឆាំង​នឹង​រូប​លោក គឺជា​ការព្រួយ​បារម្ភ​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​បាន​អះអាង​ថា ការធ្វើ​ទុក្ខបុក​ម្នេញ​ផ្នែក​នយោបាយ​ប្រឆាំង​នឹង​រូប​លោក គឺជា​ការព្រួយ​បារម្ភ​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ លោក​និយាយ​ដូច្នេះ​ គឺ​សំដៅ​ទៅលើ​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៧​សំរាប់​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស។ នេះ​ជា ការអះអាង​របស់​លោក សម រង្ស៊ី​ក្នុង​កម្មវិធី​ Hello ​VOA ​នៅ​ថ្ងៃ​ច័ន្ទនេះ។

Your browser doesn’t support HTML5

Hello VOA៖ លោក​សម រង្ស៉ី​ថា​គណបក្ស​ប្រជាជន​កាន់តែ​ភ័យ​នឹង​គណបក្ស​ជំទាស់

គណបក្ស​សង្គ្រោះ​ជាតិ​កើន​សម្លេង​ចំនួន​៥០អាសនៈ​ក្នុង​សភា​ក្រោយ​ការបោះ ឆ្នោត ឆ្នាំ​២០១៣ ក្នុង​ពេល​ដែល​គណបក្ស​កាន់​អំណាច​ធ្លាក់​សម្លេង​ពី​ចំនួន​៩០​មក​ត្រឹម​ចំនួន​៦៨ អាសនៈ​ក្នុង​សភា​ដែល​មាន​អាសនៈ​សរុប​ចំនួន​១២៣​នោះ។

មេដឹកនាំ​គណបក្ស​ជំទាស់​រូបនេះ​កំពុង​ជាប់​ពាក្យ​បណ្តឹង​រឿង​ព្រំដែន​ ជាប់​បណ្តឹង ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ ដែល​លោក​សម្រេច​ចិត្ត​មិន​ទាន់ វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ។ តែ​លោក សម រង្ស៊ីបាន​ចោទ​ប្រកាន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែលកាន់​អំណាច​ជាង​៣០ឆ្នាំ​មកនេះ ​បានប្រើ​ប្រាស់​តុលាការ ដើម្បី​ចាត់ការ​លោក​និង​គណបក្ស​លោក។​ លោក​អះអាងថា​លោក​ព្រួយ​ពីអនា គត​ប្រទេស​ទាក់ទង​នឹងបញ្ហា​ព្រំដែន​ដែលមាន​ការបង្ខិត​ចូល​កម្ពុជា​កាន់តែ​ច្រើន ការផ្តល់ដី​សម្បទាន​យូរឆ្នាំ ​ដល់​ក្រុមហ៊ុន​បរទេស​ និងបញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដែលលោក​អំពាវនាវ​ឲ្យប្រជា​ពលរដ្ឋ​ធ្វើការ​សម្រេច​ចិត្ត។

នៅក្នុង​ឯកសារ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចេញពី​សន្និបាត​គណៈ កម្មាធិការ​កណ្តាល​លើកទី៣៩​ អាណតិទី​ ៥ ​ចាប់​ពី​ថ្ងៃទី៩ ​ដល់​ថ្ងៃទី​១០ ​មករាឆ្នាំ​២០១៦​ បាន​ទទួល​ស្គាល់ថា​ ការតស៊ូ​លើសមូរភូមិ​នយោបាយ ​សិត​អារម្មណ៍ ជាមួយ​គណបក្ស​ប្រឆាំង​កាន់តែ​ស្រួចស្រាល់​ឡើង​ និងមាន​ចរិក​បដិបក្ខ ​ដោយ​បាន​ចោទប្រកាន់​ថាគណបក្ស​ប្រឆាំង​ចង់ផ្តួល​រំលំ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ​សម រង្ស៊ីវិញបាន​អះអាង​ថាលោក​នឹងវិល​ត្រឡប់មក​កម្ពុជា​វិញ​មុនការ បោះឆ្នោត​ជាមួយ​នឹង​សម្ពាធពី​អន្តរជាតិ​ដើម្បី​បន្តតស៊ូ ​ឲ្យសង្គម​មានការ​ផ្លាស់ប្តូរ ឲ្យទឹកដី​គង់វង្ស​ មាន​សន្តិភាព​ ឲ្យជីវភាព​ពលរដ្ឋ​ធូរធា ​រួចផុត​ពីការ​ជំពាក់​បំណុល និងទប់​ស្កាត់ ​ចំណាក​ស្រុក​ជាដើម។​

លោកថា​គណបក្ស​លោកនឹង​ប្រជែង​ដោយ​សន្តិវិធី​ក្នុងការ​នៅឆ្នាំ​២០១៧ សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្គាត់​និងការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៨​ខាង មុខដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ ហើយនឹង​ប្រមូល​អ្នកសេ្នហា​ជាតិ​ ទាំង​អស់ដើម្បី​សង្គ្រោះ​ជាតិ។

លោកបាន​បន្តថា ​ការលំបាក​នឹងទទួល​បាន​ជោគជ័យ​ដូចជា​លោកបាន​តស៊ូ ជាមួយ​នឹងការ​ចង់កំចាត់​ ចង់សម្លាប់​ជីវិត​លោក​យ៉ាងតិច៤ ​លើក​កន្លងមក​នោះ៕