ការវិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី​និង​ផែនការ​អនាគត​សម្រាប់​គណបក្ស​សង្គ្រោះជាតិ

លោក​ សម រង្ស៊ី នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​បាន​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ នៅ​ថ្ងៃ​ទី១៩​​ ខែកក្កដា ឆ្នាំ​២០១៣ ក្រោយពី​លោក​​​បាន​វិល​ចូល​មាតុភូមិ​វិញ។

Your browser doesn’t support HTML5

ការវិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី​និង​ផែនការ​អនាគត​សម្រាប់​គណបក្ស​សង្គ្រោះជាតិ


វ៉ាស៊ីនតោន៖ លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជិត​បួន​ឆ្នាំ។ នៅ​ក្នុង​កម្មវិធីហេឡូ​វីអូអេ​ពិសេស លោក​សម រង្ស៊ី​ ​បាន​បញ្ជាក់ថា​ការចូលរួម​បោះឆ្នោត​ដ៏​ច្រើន​របស់​ប្រជាពលរដ្ឋ​នឹង​ជួយ​ឱ្យ​ពួកគេ​អាច​សម្រេច​ជ្រើសរើស​មេដឹកនាំ​ល្អ​មួយ​សម្រាប់​ប្រទេស​ជាតិ។

លោក​សម រង្ស៊ី​នៅ​មិន​ទាន់​ប្រកាស​ថា​ការបោះឆ្នោត​នេះ​មិន​មាន​យុត្តិធម៌​និង​ត្រឹម​ត្រូវ​នៅឡើយ​ទេ​បើទោះ​បី​ជា​សហគមន៍​អន្តរជាតិ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ​និង​មិន​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ទៅ​ចូលរួម​ក៏​ដោយ។យ៉ាង​ណា​ក៏ដោយ​លោក​សម រង្ស៊ី​ក៏​បាន​បញ្ជាក់ដែរ​ថា​លោក​មិន​ប្រកាន់​នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ណា​ទេ​បើ​សិន​គណបក្ស​នោះ​មាន​គោល​នយោបាយ​ដូច​គ្នា​នឹង​គណបក្ស​សង្គ្រោះជាតិ​ដែល​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​និង​មន្ត្រី រាជការ​ព្រម​ទាំង​កម្ចាត់​អំពើ​ពុករលួយ៕

Your browser doesn’t support HTML5

លោកសម រង្ស៊ី​បានវិលទៅដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ការ​បោះឆ្នោត