ក្រសួងគ្រោះអាសន្នប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា អគ្គិភ័យមួយបានឆាបឆេះផ្សារទំនើបក្នុង ទីក្រុង ស៊ីបេរៀន (Siberian) ស្រុក គេមីរ៉ូវ៉ូ (Kemerovo) ដោយបានសម្លាប់មនុស្ស៦៤នាក់។
អគ្គិភ័យនេះបានចាប់ផ្តើមកើតឡើងកាលពីថ្ងៃសៅរ៍ នៅជាន់ទី៤ ក្នុងផ្សារទំនើប Winter Cherry ក្នុងស្រុក គេមីរ៉ូវ៉ូ។ ក្រុមបុគ្គលិកពន្លត់អគ្គិភ័យបានពន្លត់ភ្លើងទាំងស្រុងនៅព្រឹកថ្ងៃចន្ទនេះ។
បន្ថែមពីលើចំនួនមនុស្សស្លាប់ ក្រុមមន្ត្រីក៏មានមនុស្សរាប់សិបនាក់ផ្សេងទៀតត្រូវរងរបួសដែរ។
ក្នុងចំណោមជនរងគ្រោះទាំងអស់ ភាគច្រើនជាកូនក្មេង។ មូលហេតុនៃការបង្កអគ្គិភ័យនេះមិនត្រូវគេប្រាប់ឲ្យដឹងភ្លាមៗនៅឡើយទេ។