អ្នកគាំទ្រសិទ្ធិរៀបការភេទដូចគ្នាប្រារព្ធពិធីអបអរការសម្រេចរបស់តុលាការកំពូលស.រ.អា. ដែលសម្រេចថា ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាគឺស្រប ច្បាប់នៅរដ្ឋទាំង៥០នៃស.រ.អា.។
ក្នុងពិធីនោះ គេប្រកាសថា Anela Bovee និង Alexandra Hall ជាគូស្រករនឹងគ្នាដែលមានភេទស្រីដូចគ្នា។ គូស្រករថ្មីនៅរដ្ឋ Colorado នឹងរួមរស់ជាមួយគ្នា ដោយមានការសម្រេច ដែលមានសំឡេងភាគច្រើន៥ទល់នឹង៤។ នៅក្រៅអគារតុលាការ គេអាចឮសំឡេងហ៊ោកញ្ជ្រៀវអបអរការសម្រេចរបស់តុលាការកំពូលនោះ។
Neal Lequia ជាអ្នកចូលរួមម្នាក់និយាយថា គាត់មានមោទនភាពនឹងប្រទេសអាមេរិកដែលផ្តល់សេរីភាពដល់ពលរដ្ឋ។ គាត់និយាយថា នេះជាការសម្រេចល្អអស្ចារ្យមួយ។ កាលពីមុនមានរដ្ឋតែ៣៦និងទីក្រុង District of Columbia នៃរដ្ឋធានីវ៉ាស៊ីនតោនប៉ុណ្ណោះអនុញ្ញាតឲ្យរៀបការភេទដូចគ្នា។
នៅក្រៅតុលាការកំពូលក៏មានអ្នកប្រឆាំងនឹងការសម្រេចរបស់តុលាការដែរ។ គេនិយាយថា សំឡេងអ្នកច្បាប់តែម្នាក់អាចឈ្នះសំឡេងពលរដ្ឋអាមេរិកាំង៣០០លាននាក់ប្រឆាំងនឹងការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា។
ចៅក្រម Anthony Kennedy ដែលបានសរសេរការសម្រេចចិត្តរបស់សំឡេងភាគច្រើននិយាយថា គូស្រករភេទទីបីទាមទារសេចក្តីថ្លៃថ្នូរ និងសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ ហើយរដ្ឋធម្មនុញ្ញផ្តល់សិទ្ធិនេះឲ្យគេ៕