ភ្នំពេញ —
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានៅ ថ្ងៃច័ន្ទនេះ បានជំរុញឲ្យគណបក្សសង្គ្រោះជាតិធ្វើការបន្ទន់ឥរិយាបទចូលរួមតុចរចាឡើងវិញ ដើម្បីដោះស្រាយភាពជាប់គាំងវិបត្តិនយោបាយក្រោយពីការបោះឆ្នោត បើមិនដូច្នេះទេ កម្ពុជានឹងមានវិបត្តិយ៉ាងធ្ងន់ធ្ងរ។
ការជំរុញរបស់មន្ត្រីរដ្ឋាភិបាលនេះបានកើតមានឡើងក្រោយពីគណបក្សសង្គ្រោះជាតិបានទាត់ចោលយន្តការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបង្កើតគណៈកម្មការមួយដោយមានការចូលរួមពីត្រីភាគីគឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគ.ជ.ប.ដើម្បីដោះស្រាយភាពជាប់គាំងក្រោយពីការបោះឆ្នោត។
លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯក្រសួងមហាផ្ទៃថា ការដែលគណបក្សសង្គ្រោះជាតិទាត់ចោលយន្តការរបស់គ.ជ.ប.គឺមិនអាចទៅរួចទេ។ លោកបាននិយាយដោយជំរុញមិនចំថា ការស្នើសុំឲ្យបង្កើតគណៈកម្មការអ្វី ខុសច្បាប់ដែលមានចែងជាធរមានក្រែងលោថា មានបញ្ហាផ្សេងទៀតកាន់តែជ្រាលជ្រៅ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំជជែកជាមួយឯកឧត្តមសម រង្ស៊ីតាមទូរស័ព្ទដែរថា ប្រសិនណា បើយើងទាត់ចោលនូវយន្តការ NEC ដែលមានស្រាប់នេះ ហើយទៅបង្កើតយន្តការផ្សេងទៀតនោះ វាកាន់តែធ្វើឲ្យច្របូលច្របល់ហើយ។ ប្រហែលជាធ្វើឲ្យរាំងស្ទះដល់ដំណើរការជាតិកម្ពុជារបស់យើង អនាគតកម្ពុជារបស់យើងផង»។
គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប.បានបើកកិច្ចពិភាក្សាគ្នាកាលពីថ្ងៃសៅរ៍ដើម្បីស្វាត់ស្វែងទម្លុះទម្លាយភាពទាល់ច្រកអំពីភាពមិនប្រក្រតី ក្រោយពីបោះឆ្នោត។ ក៏ប៉ុន្តែគណបក្សប្រឆាំងបានទាត់ចោលនូវយន្តការគ.ជ.ប. ដើម្បីបង្កើតគណៈកម្មការមួយថ្មីដើម្បីដោះស្រាយវិបត្តិ។
គណបក្សប្រឆាំងមិនចង់ឲ្យបង្កើតយន្តការ NEC នេះទេ ដោយទាមទារឲ្យបង្កើតគណៈកម្មការចម្រុះមួយដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គ.ជ.ប. អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងមានការចូលរួមពីអង្គការសហប្រជាជាតិ។
លោកស ខេងបាននិយាយថា គណបក្សប្រជាជនកម្ពុជាអនុញ្ញាតឲ្យមានការចូលរួម តែតាមការប្រកាសរបស់គ.ជ.ប.គឺចូលរួមជាអ្នកអង្កេតការណ៍គ្រប់បញ្ហាទាំងអស់ គ្មានអ្វីលាក់បាំងទេ។
លោកគួយ ប៊ុនរឿន មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា បើមិនអនុញ្ញាតឲ្យមានការចូលរួមពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងពីអង្គការសហប្រជាជាតិទេ នោះគណបក្សរបស់លោកនឹងមិនចូលរួមដោះស្រាយទេ។
លោកបាននិយាយថា មូលហេតុដែលគណបក្សសង្គ្រោះជាតិមិនចូលរួមបង្កើតគណៈកម្មការដែលជាយន្តការ NEC គឺយើងមិនក្បត់ឧត្តមគតិរាស្ត្រដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ហើយគ.ជ.ប.ធ្វើការមិនឯករាជ្យ។
លោកបញ្ជាក់ថា៖ «ដោយសារយើងយល់ថា គ.ជ.ប.ជាផ្នែកមួយដែលអនុវត្តមិនបានត្រឹមត្រូវដែលមិនបានធានាឲ្យមានការរៀបចំការបោះឆ្នោតបានត្រឹមត្រូវ និងយុត្តិធម៌ ហើយជាពិសេសធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបាត់បង់សិទ្ធិបោះឆ្នោត»។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា គ.ជ.ប.មិនអាចរង់ចាំការទាមទាររបស់គណបក្សសង្គ្រោះជាតិបានទេ ហើយគ.ជ.ប.នឹងដំណើរការអ្វីៗទៅតាមច្បាប់។
លោកបញ្ជាក់ថា បើគ.ជ.ប.រង់ចាំអ្វីដែលមិនអាចបង្កើតឡើងបាន និងធ្វើឲ្យការអនុវត្តរបស់យើងមិនត្រឹមត្រូវតាមច្បាប់ និងប្រតិទិនការងារដែលបានកំណត់។
លោកមានប្រសាសន៍ថា៖ «នេះជាការទាមទាររបស់គាត់តាំងពីមុនមក។ ក៏ប៉ុន្តែបើនិយាយតាមផ្លូវច្បាប់ គ.ជ.ប.មិនអាចធ្វើអញ្ចឹងបានទេ។ ច្បាប់មិនអាចឲ្យគ.ជ.ប.ទៅបង្កើតគណៈកម្មការដែលមានអង្គការសហប្រជាជាតិ ឬក៏អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិបានទេ»។
គណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា គ.ជ.ប.បានរៀបចំបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទី៥នេះ ដោយមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ។ហើយគណបក្សប្រឆាំងកំពុងធ្វើយុទ្ធនាការប្រមូលភស្តុតាងអំពីភាពមិនប្រក្រតីទាំងនេះប្តឹងគ.ជ.ប.និងសហគមន៍អន្តរជាតិ៕