ភ្នំពេញ —
ការជួបជុំសំណេះសំណាលរបស់គណបក្សប្រឆាំងបានរងនូវការរំខានពីក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចនៅខេត្តកណ្តាលនាថ្ងៃអង្គារ៍នេះហើយពួកគេបានរាំងខ្ទប់លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិមិនឱ្យចាកចេញពីកន្លែងប្រជុំមុននឹងត្រូវក្រុមអ្នកគាំទ្របក្សប្រឆាំងជម្លៀសលោកចេញ។
លោក ចាន់ ចេង សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សសម រង្ស៊ី បាននិយាយថាគណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្សសិទ្ធិមនុស្សនិងគណបក្សសមរង្ស៊ីបានរៀបចំវេទិការ សម្តែងមតិមួយដើម្បីជួបជុំរវាងលោកកឹម សុខានិងប្រជាពលរដ្ឋនៅស្រុកលើកដែកនិងស្រុកល្វាអែមខេត្តកណ្តាល។
លោកបាននិយាយថាវេទិការទាំងពីរនេះត្រូវបានរំខានដោយអ្នកគាំទ្រគណបក្សគ្រប់គ្រងអំណាចដោយពួកគេជាច្រើនបានជិះរថយន្តដឹកឧគ្ឃោសនស័ព្ទមកចាក់រំខានមិនឱ្យអ្នកចូលរួមពិធីស្តាប់ប្រសាសន៍របស់លោកកឹម សុខាបាន។
លោកបាននិយាយថាក្រោយពេលបញ្ចប់វេទិការយ៉ាងតិចមានរថយន្តចំនួន១២គ្រឿងបានមករារាំងរថយន្តរបស់លោកកឹម សុខាមិនឱ្យចេញពីវេទិការក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការរំខានទាំងពីរលើកនេះមិនមានការប៉ះទង្គិចដោយអំពើហិង្សាទេ។
លោកចាន់ ចេងបន្ថែមថា៖ «ហែរមកដល់វេទិការគណបក្សសង្គ្រោះជាតិហ្នឹងឈប់ រួចចាក់មេក្រូហើយស្រែក។យើងបានប្រាប់ទៅអ្នកចូលរួមនៅក្នុងកម្មវិធីហ្នឹងឱ្យស្ងប់ស្ងៀមអត់ឱ្យមានអំពើហិង្សាទេ»។
លោកចាន់ ចេងបាននិយាយទៀតថាលោកបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែរអំពីសកម្មភាពរំខានរបស់មន្ត្រីមកពីគណបក្សប្រជាជនតែពួកគេមិនបានអន្តរាគមទេដោយបណ្តោយឱ្យសកម្មភាពនេះធ្វើឡើងដោយគ្មានការរារាំង។
លោក អ៊ុង ស៊ីលាក់ ប្រធានប៉ុស្តិប៉ូលិសឃុំដីឥដ្ឋមិនបានអត្ថាធិប្បាយទេដោយលោកនិយាយថាកំពុងជាប់រវល់។
លោកបាននិយាយថា៖ «បាទខ្ញុំជាប់រវល់។ និយាយជាមួយបងឯងអត់កើតទេ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីខេត្តពោធិ៍សាត់នៅថ្ងៃអង្គារនេះបាននិយាយថាលោកបានដឹងពីសកម្មភាពទាំងនេះដែរតែលោកមិនបានចេញអន្តរាគមន៍ណាមួយប្រាកដប្រជាទេ។លោកហ៊ុន សែន គ្រាន់តែបាននិយាយថាឱ្យមានការអត់ធ្មត់តែប៉ុណ្ណោះ។
លោកថ្លែងថា៖ «យើងក៏អត់ធ្មត់ធ្វើយ៉ាងណាកុំឱ្យមានអំពើហិង្សាកើតឡើងប្រើត្រឹមតែញ៉ោមខន្តីបានហើយ។ប៉ុន្តែសូមអំណាវនាវទៅបក្សប្រឆាំងនិងបក្សដទៃទៀតឃោសនាតែពីទំនិញរបស់ខ្លួនបានហើយកុំវាយប្រហារគេ»។
លោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានហៅការរារាំងនេះជាចេតនារបស់រដ្ឋាភិបាលទៅលើសកម្មភាពនយោបាយរបស់គណបក្សប្រឆាំងដោយសារតែខ្លាចចាញ់ឆ្នោត។
លោកនិយាយថា៖ «គណបក្សប្រជាជន រដ្ឋាភិបាលគាត់ចាប់ផ្តើមធ្វើអំពើនេះថោកទាបណាស់ ដែលសង្គមប្រជាធិបតេយ្យគេអត់ធ្វើទេ។ប្រកួតប្រជែងឈ្នះចាញ់អ្វីឱ្យធ្វើត្រឹមត្រូវមក ហើយកុំថាប្រជាពលរដ្ឋ មិនមែនប្រជាពលរដ្ឋទេសុទ្ធតែមេដឹកនាំនៅតាមមូលដ្ឋានទាំងអស់ដែលនាំក្បួនឡានអស់ហ្នឹង»។
ការរារាំងសកម្មភាពជួបប្រជុំរវាងអ្នកតំណាងរាស្រ្តមកពីគណបក្សប្រឆាំងបានកើតមានឡើងមុនពេលការឃោសនាបោះឆ្នោតឈានចូលមកដល់ដែលគ្រោងធ្វើចាប់ពីថ្ងៃទី២៧ខែមិថុនានេះហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៦ខែកក្កដា។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថាសកម្មភាពរំខាននេះមិនមែនជាសមត្ថកិច្ចរបស់គ.ជ.បទេ៕