ភ្នំពេញ —
សមាគមសិទ្ធិមនុស្សអាដហុក នៅថ្ងៃសុក្រនេះ បានចាត់ទុកវិធីបញ្ជូនពលករចំណាកស្រុកកម្ពុជាមកកាន់ប្រទេសខ្លួនវិញពីសំណាក់រដ្ឋាភិបាលយោធាថៃថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងពុំមានលក្ខណៈស៊ីវិល័យ។ ក្នុងពេលជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានទទូចឱ្យរដ្ឋាភិបាលថៃចាត់វិធានការជាបន្ទាន់មួយដើម្បីធ្វើឱ្យប្រសើរឡើងនូវការគោរព និងការពារសិទ្ធិពលករចំណាកស្រុកក្នុងប្រទេសរបស់ខ្លួន។
ក្នុងសន្និសីទកាសែតមួយលោក ធន់ សារ៉ាយ នាយកប្រតិបត្តិសមាគមសិទ្ធិមនុស្សអាដហុក បានសម្តែងការខកចិត្តជាខ្លាំងចំពោះចំណាត់ការរបស់រដ្ឋាភិបាលយោធាថៃមកលើពលករកម្ពុជានៅទីនោះ។
«សមាគមអាដហុកយើងមានការខកចិត្តជាខ្លាំងពីរបៀបនៃការបញ្ជូនពលករចំណាកស្រុកខ្មែរយើងពីប្រទេសថៃ ដែលមានលក្ខណៈពុំស៊ីវីល័យ មានលក្ខណៈអមនុស្សធម៌ ដែលនាំឱ្យមានការរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិពលករចំណាកស្រុកទាំងនោះ។ របៀបបណ្ដេញពលករចំណាកស្រុកចេញពីប្រទេសថៃនេះធ្វើឡើងដោយការបំភិតបំភ័យពីអាជ្ញាធរយោធាថៃ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្មារតីពលករចំណាកស្រុកជាទូទៅ។ វិធីដែលធ្វើឱ្យតក់ស្លុតជាខ្លាំងនេះគឺពលករចំណាកស្រុកពិតជាបានទទួលការគំរាមកំហែង បំបាក់ស្មារតី បំភិតបំភ័យ ធ្វើទារុណកម្ម និងការធ្វើអំពើហិង្សាផ្សេងៗទៀត»។
សមាគមអាដហុកអះអាងថា រដ្ឋាភិបាលយោធាថៃគួរតែចាត់វិធានការមានលក្ខណៈមនុស្សធម៌ជាងនេះមកលើពលករចំណាកស្រុក ដោយទុករយៈពេលសមស្របមួយដើម្បីឱ្យពួកគេត្រឡប់មកប្រទេសកំណើតវិញដោយសន្តិវិធី មុននឹងចាត់វិធានការដោយបង្ខំបែបនេះ។
ក្រោយពីមានរដ្ឋប្រហារទម្លាក់លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវ៉ាត្រកាលពីខែមុន កម្មករខុសច្បាប់មកពីកម្ពុជា ឡាវនិងភូមារាប់សែននាក់បានគេចខ្លួន ឬត្រូវរដ្ឋាភិបាលថៃចាប់បញ្ជូនទៅប្រទេសរបស់ខ្លួនវិញ ក្នុងនោះបើតាមអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានពលករខ្មែរជាង២សែននាក់បានត្រូវបញ្ជូនត្រឡប់មកស្រុកកំណើតវិញ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃសុក្រនេះដែរ អង្គការសិទ្ធិមនុស្ស Human Rights Watch បានទទូចឱ្យរដ្ឋាភិបាលថៃចាត់វិធានការសមស្របជាបន្ទាន់មួយដើម្បីធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិរបស់ពលករចំណាកស្រុកដើម្បីបញ្ចប់ការភៀសខ្លួនក្នុងទ្រង់ទ្រាយធំរបស់ពួកគេចេញប្រទេសមួយនេះ។
លោក Phil Robertson នាយករងការិយាល័យអាស៊ីរបស់អង្គការ Human Rights Watch ថ្លែងថា រដ្ឋាភិបាលថៃគប្បីកែសម្រួលប្រព័ន្ធច្បាប់របស់ខ្លួនដើម្បីបញ្ចប់ការរំលោភសិទ្ធិពលករចំណាកស្រុកក្នុងប្រទេសខ្លួន។
«ការសំខាន់នៅពេលនេះគឺថា វាជាឱកាសសម្រាប់រដ្ឋាភិបាលថៃក្នុងការកំណត់ប្រព័ន្ធមួយដោយធ្វើកំណែទម្រង់មូលដ្ឋានសម្រាប់ពលករអន្តោប្រវេសន៍ក្នុងប្រទេសថៃដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្ស និងធានាឱ្យបានថា ពលករអន្តោប្រវេសន៍ត្រូវបានការពារនិងចាត់ទុកដោយស្មើគ្នា។រដ្ឋាភិបាលយោធាបាននិយាយថា ពួកគេនឹងកំណត់ប្រព័ន្ធ ដែលយុត្តិធម៌មួយ ប៉ុន្តែយើងមិនប្រាកដថា គេនឹងធ្វើដូច្នេះម្តេចនោះ»។
សូមបញ្ជាក់ថា ពលករកម្ពុជាទាំងខុសច្បាប់ និងស្របច្បាប់មានចំនួនប្រមាណជាង៤០ម៉ឺននាក់នៅប្រទេសថៃ។
ពលករចំណាកស្រុកក្នុងប្រទេសថៃត្រូវបានរំលោភបំពានជាលក្ខណៈប្រព័ន្ធ ហើយអ្នកដែលហ៊ានចេញមុខតវ៉ាជានិច្ចកាល បានទទួលរងការធ្វើទុក្ខបុកម្នេញ និងការប្រើអំពើហិង្សាភ្លាមៗពីសំណាក់ប៉ូលិស អាជ្ញាធរនិងនិយោជករបស់ខ្លួន។ ដោយឡែកការបង្កើតសហជីព និងសមាគមរបស់កម្មករអន្តោប្រវេសន៍និងសិទ្ធិបញ្ចេញមតិរបស់កម្មករត្រូវបានរឹតត្បិតយ៉ាងតឹងតែងបំផុត។ នេះបើតាមការកត់សម្គាល់របស់អង្គការ Human Rights Watch។
យ៉ាងណាក៏ដោយ ក្នុងលិខិតមួយដែលស្ថានទូតថៃប្រចាំកម្ពុជាផ្ញើមកកាន់ការិយាល័យវីអូអេសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃបានទាត់ចោលសេចក្ដីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយនានាអំពីការបង្ក្រាបលើពលករខុសច្បាប់ក្នុងប្រទេសថៃ ហើយខ្លួនកំពុងតែពិចារណាចាត់វិធានការចាំបាច់ ដូចជាការធ្វើវិសោធនកម្មច្បាប់ និងបទបញ្ញត្តិមួយចំនួនដើម្បីដោះស្រាយបញ្ហាពលករអន្តោប្រវេសន៍ទាំងនោះ។
ដោយឡែករដ្ឋាភិបាលថៃក៏បានបញ្ជាក់ជំហររបស់ខ្លួនកាលពីថ្ងៃអង្គារដែលថា ខ្លួននឹងទទួលពលករចំណាកស្រុកពីកម្ពុជាឡើងវិញចំពោះពលករដែលស្របច្បាប់ ខណៈពេលដែលពលករកម្ពុជាភាគច្រើនបានលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ឬដោយគ្មានលិខិតឆ្លងដែន ដោយសារលិខិតឆ្លងដែនមានតម្លៃថ្លៃ និងទាមទាររយៈពេលយូរ។
ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយនៅថ្ងៃសុក្រនេះដោយអនុញ្ញាតឱ្យពលករ និងនិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេសអាចធ្វើលិខិតឆ្លងដែនដោយឥតគិតថ្លៃ ដោយគ្រាន់តែបង់ថ្លៃរូបថត៤ដុល្លារប៉ុណ្ណោះក្នុងរយៈពេលយ៉ាងយូរបំផុត២០ថ្ងៃ។ ដូច្នេះគេសង្ឃឹមថា វិធានការថ្មីនេះនឹងជួយសម្រួលពលករកម្ពុជាឱ្យត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញដោយស្របច្បាប់ នាពេលខាងមុខ៕