ក្រុមអ្នកស្រាវជ្រាវប្រចាំនៅសកលវិទ្យាល័យ Harvardបានបង្កើតការសាកល្បងរូបមន្តមួយដែលអាចផ្តល់ការវិភាគមេរោគ ហ្ស៊ីកា (Zika) ភ្លាមៗហើយគេអាចវិភាគមេរោគនេះនៅទីណាក៏បានក្នុងពិភពលោក។
មេរោគ Zika បានផ្ទុះដំបូងគេនៅតំបន់អត្តគោលភាគខាងលិចកាលពីមួយឆ្នាំមុនដែល មានរបាយការណ៍ពីការឆ្លងមេរោគក្នុងប្រទេសប្រេស៊ីល(Brazil) ។ មានពលរដ្ឋក្នុងប្រទេសចំនួន៥៧ និងដែនដីជាច្រើនកំពុងតែឆ្លងមេរោគ Zika ដែលភាគច្រើនចម្លង ដោយមូស ដែលជាអ្នកផ្ទុកមេរោគ Zika។ មានប្រទេសមួយចំនួនហាក់ដូចជាកំពុងតែឆ្លងរីករាលដាលតាមរយៈការរួមភេទ។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាមានមតិរួមគ្នាតាមបែបវិទ្យាសាស្ត្រថាមេរោគ Zika គឺជាបញ្ហាបង្ករឲ្យមានជំងឺខួរក្បាល និងសរសៃប្រសាទ។ ហើយអង្គការនេះបានអះអាងថាប្រសិនបើមេរោគនេះចេះតែរាលដាលទៅតាមទំរង់នានានៅក្នុងប្រទេសផ្សេងទៀតនោះ ពិភពលោកនឹងមានវិបត្តិសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ៕