គណបក្សសាធារណរដ្ឋបង្កើនការស៊ើបអង្កេតលើលោក Hunter Biden
Your browser doesn’t support HTML5
សមាជិកសភាគណបក្សសាធារណរដ្ឋកំពុងបង្កើនការស៊ើបអង្កេតលើលោក Hunter Biden និងស្វះស្វែងប្រៀបធៀបឲ្យស្មើគ្នានូវបញ្ហាផ្លូវច្បាប់របស់កូនប្រុសលោកប្រធានាធិបតីទៅនឹងសំណុំរឿងរបស់ លោកអតីតប្រធានាធិបតី Donald Trump ដែលត្រូវបានចោទប្រកាន់ថាបានព្យាយាមកែប្រែបរាជ័យក្នុងការបោះឆ្នោតឆ្នាំ ២០២០ របស់លោក។ លោកស្រី Patsy Widakuswara ប្រធានការិយាល័យសេតវិមានរបស់ VOA សូមជូនសេចក្តីរាយការណ៍ចុងក្រោយ។ ហើយលោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួល៕