សេដ្ឋកិច្ចស.រ.អា.បានធ្លាក់ចុះនៅក្នុងពេលបីខែដំបូងនៃឆ្នាំ២០១៥ ដោយសារធាតុអាកាសមានការធ្លាក់ទឹកកកច្រើនបានធ្វើឱ្យមានផលប៉ះពាល់មិនល្អដល់សកម្មភាពសេដ្ឋកិច្ចប្រាក់ដុល្លារខ្លាំងដែលនាំឱ្យមានការពិបាកជាងមុនក្នុងការលក់ទំនិញអាមេរិកាំងនៅក្នុងប្រទេសឯទៀតៗហើយតម្លៃប្រេងថោកជាងមុនក៏បាននាំឱ្យមានវិនិយោគតិចជាងមុនក្នុងការខួងយកប្រេងដែរ។
របាយការណ៍កាលពីថ្ងៃសុក្រនៃក្រសួងពាណិជ្ជកម្មស.រ.អា.និយាយថាផលិតផលសរុបក្នុងប្រទេសបានចុះថយក្នុងអត្រាប្រចាំឆ្នាំចំនួន៧ភាគ១០នៃមួយភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។
នេះជាការស្ទង់ប្រមាណដែលមានការធ្លាក់ចុះ ដែលជាការស្ទង់ប្រមាណលើកទីមួយដែលបានបង្ហាញថាមានការលូតលាស់បន្តិចក្នុងខែមករា កុម្ភៈ និងខែមីនា។ ជាទំលាប់ ក្រុមមន្ត្រីបានការស្ទង់ប្រមាណ GDP សារជាថ្មី ពេលមានទិន្នន័យគ្រប់គ្រាន់ច្រើនជាងមុន។
សេដ្ឋកិច្ចស.រ.អា.បានលូតលាស់ក្នុងល្បឿនគួរសមក្នុងរយៈពេលពីរបីខែចុងក្រោយនៃឆ្នាំ២០១៤ ហើយមានសេដ្ឋវិទូច្រើននាក់និយាយថា ទិន្នន័យបច្ចុប្បន្នបង្ហាញថា សេដ្ឋកិច្ចអាមេរិកាំងនឹងមានការលូតលាស់ជាថ្មីឡើងវិញក្នុងពេលឆាប់ៗនេះ៕