ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​បាត់បង់​សម្លេង​គាំទ្រ​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច


ប្រធានាធិបតីបារ៉ាក់ អូបាម៉ា​ថ្លែងសន្ទរក​ថា​ក្នុង​សន្និ​សិទ​កា​សែត​រួមជាមួយលោកស្រីអធិការបរតីអាល្លីម៉ង់ Angela Merkel នៅ​សេតវិមាន​ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១១។
ប្រធានាធិបតីបារ៉ាក់ អូបាម៉ា​ថ្លែងសន្ទរក​ថា​ក្នុង​សន្និ​សិទ​កា​សែត​រួមជាមួយលោកស្រីអធិការបរតីអាល្លីម៉ង់ Angela Merkel នៅ​សេតវិមាន​ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១១។

នៅ​ក្នុង​នយោបាយ​សហរដ្ឋ​អាមេរិក​ ការ​កើន​ឡើង​នូវ​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​កំពុង​បង្អាក់​សេចក្តី​សង្ឃឹម​របស់​លោក​ប្រធានាធិបតី​ Barack​ Obama​ ទៅ​លើ​ការ​ជាប់​ឆ្នោត​មួយ​អណត្តិ​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ។

ការ​ស្ទង់​មតិ​ចំនួន​បី​នៅ​សប្តាហ៍​នេះ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ប្រឈម​របស់​លោក​ប្រធានាធិបតី​ Barack​ Obama​ ក្នុង​ការ​បន្ធូរ​បន្ថយ​ការ​កើន​ឡើង​នូវ​ទស្សនៈ​អវិជ្ជមាន​របស់​សាធារណជន​ពី​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។

ការ​ស្ទង់​មតិ​ចុង​ក្រោយ​របស់​សាកលវិទ្យាល័យ​ Quinnnipiac​ បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​លើ​ការងារ​របស់​លោក​ប្រធានធិបតី​ចំនួន​៤៧​ ភាគរយ​ និង​ ៤៦​ភាគរយ​ទៀត​មិន​ពេញ​ចិត្ត។ លោក​ Peter​ Brown​ អ្នក​ស្ទង់​មតិ​ នៅ​សាកលវិទ្យាល័យ​Quinnnpiac​ បាន​និយាយ​ថា​ តួ​លេខ​នេះ​មាន​ការ​ធ្លាក់​ចុះ​ជាង​៥​ភាគរយ​ពី​ការ​ស្ទង់​មតិ​មួយ​ខែ​មុន​ នៅ​ពេល​ដែល​លោក​កំពុង​តែ​សប្បាយ​រីករាយ​នឹង​ការ​កើន​ឡើង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​សម្លាប់​មេដឹកនាំ​ Al Qaida​ លោក​ Osama​ Bin​ Laden។

«លោក​ប្រធានាធិបតី​បាន​បាត់បង់​អ្នក​គាំទ្រ​អស់​ពាក់​កណ្តាល​ពី​ការ​កើន​ឡើង​នៅ​ក្នុង​ការ​សម្លាប់​របស់​ Bin​ Laden​ ដែល​មាន​ន័យ​ថា​ វា​នៅ​តែ​ប្រសើរ​ជាង​មុន​ ក៏​ប៉ុន្តែ​តួ​លេខ​នេះ​មិន​សូវ​ជា​ល្អ​ដួច​ក្រោយ​ការ​សម្លាប់​ Bin ​laden​ ភ្លាមៗ»។

អត្រា​នៃ​អ្នក​គាំទ្រ​មាន​ការ​ធ្លាក់​ចុះ​ក្នុង​ការ​ស្ទង់​មតិ​ផ្សេង​ៗ​ទៀត​នៅ​សប្តាហ៍​នេះ​ធ្វើ​ ឡើង​ដោយ​សារព័ត៌មាន​ Washington​ Post ​ABC​ News​ CNN ​និង​ Opinion​ Research​ Corporation​ ហើយ​ចំណុច​សំខាន់​សម្រាប់​អ្នក​បោះឆ្នោត​ផ្តោត​នោះ​គឺ​សន្ទុះ​នៃ​ការ​ងើប​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។

ក្នុង​ការ​ស្ទង់​មតិ​របស់​ សាកល​វិទ្យាល័យ​ Quinnipiac​ ចុង​ក្រោយ​នេះ​ លោក​ Peter​ Brown​ និយាយ​ថា​ ប្រជាពលរដ្ឋ​អាមេរិក​មិន​យល់​ស្រប​នឹង​លោក​ប្រធានាធិបតី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច។ ការ​ស្ទង់​មតិ​នេះ​បង្ហាញ​ថា​សម្លេង​ ៥៨​ភាគរយ​មិន​ពេញ​ចិត្ត​ និង​៣៨​ ភាគរយ​ពេញចិត្ត​ ហើយ​ ៧៨​ភាគរយ​នៃ​ចំនួន​អ្នក​ស្ទាបស្ទង់​ទាំង​នោះ​ជឿ​ថា​ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​គឺ​មាន​ការ​ធ្លាក់​ឱន​ថយ។

លោក​ Brown​និយាយ​ថា​ ប្រសិន​បើ​អ្នក​បោះឆ្នោត​មិន​ជឿ​ថា​ សេដ្ឋកិច្ច​កំពុង​វិល​មក​ភាព​ដើម​វិញនៅ​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​នេះ​ទេ​ លោក​ប្រធានាធិបតី​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​តតាំង​នឹង​ការ​ស្វែង​រក​សម្លេង​ឆ្នោត​មួយ​អណត្តិ​ទៀត​ នៅ​ឆ្នាំ​២០១២​ ទោះ​ជា​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ណា​ក៏​ដោយ​ ដែល​ឈរ​ឈ្មោះ​ប្រឆាំងនឹង​លោក​ប្រធានា​ធិបតី។

ប្រជាពលរដ្ឋ​អាមេរិក​កាន់​តែ​មាន​គំនិត​ទុទិដ្ឋិនិយម​ពី​បញ្ហា​សេដ្ឋកិច្ច​ ហើយ​និង​ចំនួនប្រជាពលរដ្ឋ​ ដែល​គិត​ថា​សេដ្ឋកិច្ច​សហរដ្ឋមេរិក​នៅ​ចុះ​ឱន​ថយ​នោះ​កាន់​តែមាន​ការ​កើន​ឡើង​ ហើយ​ចំនួន​ប្រជាពលរដ្ឋ​ដែល​គិត​ថា​ សេដ្ឋកិច្ច​ អាមេរិក​នឹង​ងើប​រើបឡើង​វិញ​នោះ​មាន​ការ​ធ្លាក់​ចុះ។ រឿង​ទាំង​នោះ​អាច​នឹង​ផ្លាស់ប្តូរ។ ក៏​ប៉ុន្តែ​ ប្រសិន​បើ​ពួក​គេ​មិន​ផ្លាស់ប្តូរ​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ នឹង​ទៅ​តាម​នោះ។

គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែ​ជម្រុញ​ឲ្យ​ប្រធានាធិបតី​ផ្តោត​សារ​ជា​ថ្មី​ម្តង​ ទៀត​លើ​បញ្ហា​សេដ្ឋកិច្ច​ និង​ការងារ​ ហើយ​នៅ​សប្តាហ៍​នេះ​លោក​ប្រធានាធិបតី​ Obama​ ទទួល​ស្គាល់​ថា​ រដ្ឋាភិបាល​របស់​លោក កំពុង​ជួប​ប្រទះ​នឹង​ឧបសគ្គ​ខ្លះ​ក្នុង​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ព្យាយាម​បង្កើន​ការងារ និង​សេដ្ឋកិច្ច។

«ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ដែល​ថា ការ​ងើប​រើប​សេដ្ឋកិច្ច​គឺ​មិន​អាច​បង្កើត​ការងារ​ឆាប់​រហ័ស​ដូច​ដែល​ខ្ញុំ​ចង់​បាន​នោះ​ទេ»។

បញ្ហា​សេដ្ឋកិច្ច​ក្នុង​ស្រុក​នឹង​ក្លាយ​ជា​បញ្ហា​ចំបង​ជាង​គេ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ក្រោយ​ ហើយ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ ​កំពុង​តែ​ យក​ប្រវត្តិ​ដឹក​នាំ​សេដ្ឋកិច្ច​របស់​លោក​ Obama​ មក​ធ្វើជា​ការ​ផ្តោត​អារម្មណ៍​ក្ឋុង​ការវាយ​ប្រហារ​របស់​ពួក​គេ។

ប្រែ​សម្រួល​ដោយ ហ៊ុយ​ សម្ផស្ស

XS
SM
MD
LG