ភ្នំពេញ —
អង្គការសហប្រជាជាតិ ក្រុមអង្គការការពារសិទ្ធិមនុស្ស សហគមន៍ជនរងគ្រោះដោយសារជម្លោះដីធ្លី ក្រុមសហជីពកម្មករ និងសមាគមមេធាវី រួមទាំងមន្ត្រីនយោបាយផង បានសម្តែងការអបអរសាទរ ប្រកបដោយការរិះគន់ និងវាយប្រហារចំពោះការដោះលែងសកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលកម្មករនៅថ្ងៃសុក្រនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅល្ងាចនេះ ការិយល័យឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា អង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំប្រទេសកម្ពុជា ថៃ និងប្រទេសឡាវ បានស្វាគមន៍ការសម្រេចទោសនេះ។ ក៏ប៉ុន្តែស្ថាប័នអង្គការសហប្រជាជាតិទាំងនេះសម្តែងការព្រួយបារម្ភចំពោះការដាក់ទោសទៅលើពួកគេ និងកង្វះភស្តុតាងដាក់បន្ទុក។
អង្គការទាំងនេះបន្ថែមថា ក្នុងករណីខ្លះ ជនទាំងនោះត្រូវចាប់ខ្លួនដោយគ្រាន់តែពួកគេបានអនុវត្តសិទ្ធិបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធីតែប៉ុណ្ណោះ។
ជាមួយគ្នានេះ អង្គការសហប្រជាជាតិជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យនិងពេញលេញសម្រាប់អំពើហិង្សាប្រឆាំងនឹងការធ្វើបាតុកម្មនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៣ និងការធ្វើបាតុកម្មនៅដើមខែមករាឆ្នាំ២០១៤។ អំពើហិង្សាទាំងនោះបានបណ្តាលឲ្យមានការបាញ់មនុស្សស្លាប់សរុបយ៉ាងតិច៧នាក់។
ដោយឡែក ប៉ុន្មានម៉ោងក្រោយពីសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការដោះលែងសកម្មជនសិទ្ធិមនុស្សនិងក្រុមអ្នកតវ៉ាសរុបចំនួន២៥នាក់នេះ អង្គការសិទ្ធិមនុស្ស សហគមន៍ជនរងគ្រោះដោយសារជម្លោះដីធ្លី និងសហជីពកម្មករសរុបចំនួន២៣ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមគ្នាថាខ្លួនស្វាគមន៍ការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនេះ។ ក៏ប៉ុន្តែអង្គការទាំងនេះបានសម្តែងការខកចិត្ត«យ៉ាងខ្លាំង»ដែលជនដែលត្រូវដោះលែងនេះសុទ្ធតែត្រូវផ្តន្ទាទោស រួមទាំងការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរទៀតផង។
ក្នុងចំណោមអ្នកដែលត្រូវដោះលែងទាំង២៥នាក់ មាន២៣នាក់ត្រូវចាប់ខ្លួនក្នុងអំឡុងពេលតវ៉ារបស់ក្រុមកម្មកររោងចក្រកាត់ដេរទាមទារការដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារក្នុងមួយខែ ហើយពីរនាក់ទៀតជាអនិតិជនដែលត្រូវចាប់ខ្លួនក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០១៣ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
បុរសទាំងនេះត្រូវផ្តន្ទាទោសចន្លោះពី១ឆ្នាំដល់៤ឆ្នាំ៦ខែតាមស្ថានទោសដែលតុលាការបានបង្ហាញ ហើយទោសទាំងនេះត្រូវព្យួរចាប់ពីថ្ងៃប្រកាសសាលក្រមតទៅ។ ក្នុងចំណោមជនដែលត្រូវដោះលែងទាំងនោះក៏មានលោកវន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
លោកវន់ ពៅ និងបុរសបីនាក់ផ្សេងទៀតត្រូវតុលាការបង្គាប់ឲ្យបង់ប្រាក់ពិន័យចូលថវិការដ្ឋក្នុងម្នាក់ៗចំនួន៨លានរៀលគឺប្រមាណ២ពាន់ដុល្លារសហរដ្ឋអាមេរិក។
អ្នកស្រីណាលី ពីឡូក (Naly Pilorge) នាយិកាអង្គការការពារសិទ្ធិមនុស្សលីកាដូ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ការកាត់ទោសបុរសដែលត្រូវចាប់ខ្លួននោះមិនមានភស្តុតាងគ្រប់គ្រាន់ទេ។ ប៉ុន្តែពួកគេត្រូវបង្ខំឲ្យស្ថិតក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្នចន្លោះពីប្រាំទៅប្រាំបីខែរួចទៅហើយ»។
ដំណាលគ្នានេះ គម្រោងមេធាវីជាន់ខ្ពស់អន្តរជាតិ (International Senior Lawyers Project) ដែលជាអង្គការមួយមានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាត់ទុកថា ការសម្រេចក្តីរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះមិនស្របតាមបទដ្ឋានអន្តរជាតិសម្រាប់ការកាត់ទោសមួយត្រឹមត្រូវនោះទេ។
អង្គការដដែលនេះលើកឡើងថា៖ «មានការរំលោភសិទ្ធិសម្រាប់ការកាត់ទោសត្រឹមត្រូវតាមលក្ខណៈអន្តរជាតិ ដោយកង្វះតុលាការឯករាជ្យ និងមិនលម្អៀង ការបដិសេធរបស់តុលាការក្នុងការពិនិត្យសាក្សីប្រឆាំងជនជាប់ចោទ ការបដិសេធសិទ្ធិទទួលបានសេរីភាពមុនការកាត់ក្តី និងការបរាជ័យក្នុងការផ្តល់សេវាព្យាបាលសុខភាពក្នុងអំឡុងពេលឃុំឃាំងបណ្តោះអាសន្នជាដើម។
ជាមួយគ្នានេះ លោក យ៉ែម បុញ្ញរិទ្ធ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ យល់ឃើញថា អ្នកទោសភាគច្រើនក្នុងចំណោមអ្នកទាំង២៥នាក់គឺជាអ្នកទោសមនសិកា។
«យើងស្វាគមន៍ការដោះលែងប្រជាពលរដ្ឋរបស់យើង។ ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់គឺយើងមិនចង់ឲ្យថ្នាក់ដឹកនាំយកប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំងតាមរយៈប្រព័ន្ធតុលាការមិនឯករាជ្យ មិនអព្យាក្រិត្យនោះទេ ពីព្រោះកម្មករដែលជាប់ពន្ធនាគារទាំងនេះគឺគាត់បានទាមទារប្រាក់ខែ១៦០ដុល្លារក្នុងមួយខែ ហើយត្រូវបានបាញ់បង្រ្កាប និងចាប់ដាក់ពន្ធនាគារ»។
ឆ្លើយតបនឹងការរិះគន់ទាំងនេះ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា ការសម្រេចក្តីនោះជាឆន្ទានុសិទ្ធិរបស់ចៅក្រម ដោយផ្អែកលើសំណុំរឿង និងភស្តុតាង។
«ចំពោះរាជរដ្ឋាភិបាល យើងមិនមានអំណាចក្រៅពីអ្វីដែលជាការសម្រេចរបស់តុលាការប៉ុណ្ណោះទេ។ រឿងមតិដទៃទៀត ឬជនដែលជាប់បន្ទុកដែលទទួលបានការដោះលែងនោះ បើសិនលោកមិនពេញចិត្តនឹងការដោះលែងឬប្រការណាមួយ លោកមានសិទ្ធិបន្តទាមទារទៅតាមថា្នក់លើកំពូលមួយទៀត បន្ទាប់ពីសាលាដំបូង»។
អង្គការសង្គមស៊ីវិល និងគណបក្សជំទាស់ធ្លាប់បានលើកឡើងថា ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងកម្មករក្នុងអំឡុងពេលតវ៉ាទាមទារដំឡើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ និងការតវ៉ាក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីឆ្នាំមុននោះគឺជារឿងនយោបាយ៕

Your browser doesn’t support HTML5