ប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ីបានអំពាវនាវឲ្យមានការអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខអឺរ៉ុបថ្មីមួយកាលពីថ្ងៃព្រហស្បត៍នៅក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកនិយាយថាជាការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីធ្វើអន្តរាយភាពស្មើគ្នាហើយបានព្រមានទៀតថា សង្គ្រាមលោកលើកទី៣ អាចបញ្ចប់សម័យស៊ីវិល័យនេះ។
ប្រធានាធិបតីបាននិយាយក្នុងពិធីហៅទូរសព្ទប្រចាំឆ្នាំតាមទូរទស្សន៍ថា «ការយល់ថា សង្គ្រាមលោកលើកទី៣អាចជាការបញ្ចប់សម័យស៊ីវីល័យដែលអាចទប់យើងមិនឲ្យចាត់វិធានការខ្លាំងក្លានៅលើឆាកអន្តរជាតិដែលមានភាពគ្រោះថ្នាក់ខ្លាំងបំផុតដល់ស៊ីវីល័យសម័យទំនើបនេះ»។
ប្រធានាធិបតី Putin បានជំទាស់ប្រឆាំងការដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាកាំជ្រួចបាលលីស្ទិកឆ្នាំ២០០១ជាមួយកាលពីពេលនោះគឺសហភាពសូវៀតថាជាការប៉ុនប៉ងមួយដើម្បីបញ្ចប់ភាពស្មើគ្នាខាងយុទ្ធសាស្រ្ត ក៏ប៉ុន្តែ យើងយើងនឹងឆ្លើយតបដល់បញ្ហានេះ។
ប្រធាននាធិបតី Putin ក៏បាននិយាយដែរថា កាំជ្រួចមីស៊ីលអន្តរទ្វីបថ្មីរបស់រុស្ស៊ីនឹងត្រូវដាក់ឲ្យដំណើរការនៅពេលឆាប់ៗនេះ។ ប្រធានាធិបតី Putin បានប្រាប់ពួកអ្នកទស្សនាទូរទស្សន៍ថា «យើងមានផែនការប្រគល់ប្រព័ន្ធកាំជ្រួចមីស៊ីលបាល់លីស្ទិកនេះទៅឲ្យកងទ័ពរបស់យើងនៅឆ្នាំ២០២០។ នេះជាកាំជ្រួចបាល់លីស្ទិកដ៏ខ្លាំងបំផុត។
លោក Putin បានសរសើរកងកម្លាំងយោធារបស់លោក ដោយបានអះអាងថាពួកគេបានជួយប្រយុទ្ធប្រឆាំងភេរវកម្មនៅក្នុងប្រទេសស៊ីរីហើយបាននិយាយទៀតថា សកម្មភាពរបស់ពួកគេបានធ្វើឲ្យមានស្ថិរភាពនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមនេះ៕