វ៉ាស៊ីនតោន —
អង្គការសិទ្ធិមនុស្សស.រ.អា.មួយបាននិយាយថា ការផ្តល់កម្មសិទ្ធិដីធ្លីរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែនមានអំពើរំលោភបំពានច្រើន និងគ្មានតម្លាភាព។
អង្គការសិទ្ធិមនុស្ស យូមែនរៃវច បានថ្លែងថា យុទ្ធនាការផ្តល់កម្មសិទ្ធិដីធ្លីដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគ្មានតម្លាភាពនិងការទទួលខុសត្រូវ ដោយបាន ទទូចដល់សហគមន៍ប្រទេសផ្តល់ជំនួយថា យុទ្ធនាការនេះត្រូវតែធ្វើការកែទម្រង់ តាមវិជ្ជាជីវៈនិងមិនត្រូវជាប់ទាក់ទិននឹងនយោបាយ បើមិនដូច្នេះទេកម្មវិធីនេះគួរលុបចោល។
សេចក្តីថ្លែងការណ៍របស់អង្គការនេះបានស្វាគមន៍ចំពោះការប្រកាសរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះការប្រកាសផ្អាកដំណើរការផ្តល់កម្មសិទ្ធិដីធ្លីមួយរយៈពេលរហូតដល់ក្រោយការបោះឆ្នោត តែបានបញ្ជាក់ថា កម្មវិធីនេះមានពលរដ្ឋខ្លះមានផលប្រយោជន៍ តែខ្លះត្រូវគេរឹបអូសដីធ្លី ផ្ទះសម្បែងដែលប្រព្រឹត្តដោយពួកមន្ត្រីមានអំណាច ហើយដែលគ្មានច្បាប់ការពារ។
កម្មវិធីនេះក៏មិនអនុញ្ញាតឲ្យអ្នកឃ្លាំមើលនៃអង្គការឯករាជ្យបានចូលរួមទេ ហើយពលរដ្ឋរងការគំរាមកំហែង ប្រសិនបើហ៊ានប្តឹងផ្តល់ពីការរំលោភបំពានដីធ្លី។ អង្គការយូមែនរៃវចបានរំឭកប្រទេសអ្នកផ្តល់ជំនួយអំពីរឿងរំលោភបំពាននិងរឿងគ្មានតម្លាភាពនេះគឺម្ចាស់ជំនួយដែលពុំបានចាត់វិធានការគ្រប់គ្រាន់នៅឡើយ។
លោក ប្រេដ អាដាំ នាយកអង្គការយូមែនរៃវចប្រចាំតំបន់អាស៊ីបានបញ្ជាក់ថា៖ «ជារឿងអភ័ព្វណាស់ ពេលដែលអ្នករាយការណ៍ពិសេសអ.ស.ប.ស្តីពីសិទ្ធិមនុស្សបានបញ្ចេញសំឡេងប្រកាសអាសន្ន ក្រុមអ្នកផ្តល់ជំនួយមើលទៅបែរជាមានភាពរួញរា មិនទាមទារឲ្យមានតម្លាភាពនិងការទទួលខុសត្រូវអំពីគម្រោងការ ដែលមានផលប៉ះពាល់ដ៏ធំនេះ។ ជាជាងរីករាយក្នុងការទទួលយកកម្មវិធីនិងដំណើរការខុសឆ្គងជាមូលដ្ឋានមួយនេះ ក្រុមប្រទេសអ្នកផ្តល់ជំនួយគួរតែទាមទារថា គម្រោងនេះត្រូវបោះចោល ឬត្រូវ អនុញ្ញាតឲ្យមានការឃ្លាំមើល និងការអនុវត្តតាមបទដ្ឋានអន្តរជាតិឲ្យបានត្រឹមត្រូវ»។
អង្គការយូមែនរៃវចបានអំពានាវឲ្យអ.ស.ប. និងធនាគារពិភពលោកធានាឲ្យមានការសើរើបញ្ហានេះ ហើយស្នើថា ធនាគារពិភពលោកត្រូវបន្តព្យួរការផ្តល់ជំនួយថ្មីរបស់ខ្លួនសម្រាប់កម្ពុជា រហូតទាល់តែអ្នកភូមិបឹងកក់ទទួលបានកម្មសិទ្ធិដីធ្លី ឬទទួលបានសំណងដែលអាចទទួលយកបាន។
អង្គការយូមែនរៃវចបានអះអាងថា មានពលរដ្ឋកម្ពុជាប្រមាណ៧០ម៉ឺននាក់នៅក្នុងតំបន់ជាច្រើនក្នុងប្រទេសកម្ពុជាត្រូវរងគ្រោះដោយសារការផ្តល់ដីសម្បទាន អភិវឌ្ឍសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេសចិននិងវៀតណាម ដែលមន្ត្រីគណបក្ស ប្រជាជនកម្ពុជាកំពុងយករឿងនេះឃោសនារកសម្លេងឆ្នោតនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ។
តែបើតាមស្ថិតិផ្លូវការដែលអង្គការយូមែនរៃវចបានដកស្រង់មកបញ្ជាក់ដែរនោះ បានឲ្យដឹងថា គម្រោងផ្តល់កម្មសិទ្ធិដីធ្លីដែលមានយុវជនទទួលខុសត្រូវនោះ បានផ្តល់ប្រយោជន៍ដល់ពលរដ្ឋ៣៥ម៉ឺនគ្រួសារ ដោយវាស់ដីបាន១លានហិកតា។ តែសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូមែនរៃវចបានអះអាងថា មានអំពើពុករលួយក្នុងការចុះវាស់វែងដីធ្លី ហើយមានការរើសអើងដល់អ្នកស្រុក ដែលគាំទ្រគណបក្សជំទាស់ផងដែរ ដូចជាក្នុងខេត្តកោះកុងជាដើម។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងជាសាធារណៈក្នុងពិធីសម្ពោធស្ពានបីកន្លែងនៅខេត្តពោធិសាត់ កាលពីម្សិលមិញ។ លោកបានទទូចឲ្យក្រុមយុវជន ដែលវាស់វែង និងផ្តល់កម្មសិទ្ធិដីធ្លីនេះ បញ្ឈប់ការវាស់វែងដីជូនប្រជាពលរដ្ឋនៅថ្ងៃ១៩ មិថុនា ដោយខ្លាចថា វាប៉ះពាល់ដល់ដំណើរការបោះឆ្នោត។
លោកនិយាយថា៖ «សុំរយៈពេលគាត់ (ពលរដ្ឋ)ថា ពេលនេះជាពេលយុទ្ធនាការបោះឆ្នោត មិនអាចធ្វើកើតទេ អាចបក្សដ៏ទៃគេប្តឹង មិនត្រឹមតែការវាស់វែងទេ តែថែមទាំងការចែកបណ្ណកម្មសិទ្ធិដែលចុះហត្ថលេខាហើយក៏អត់បានដែរ»។
បញ្ហាជម្លោះដីធ្លីបានកើតឡើងពាសពេញប្រទេសប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីតម្លៃដីឡើងថ្លៃ៕