ផលវិបាក​ក្រោយ​ការបោះឆ្នោតគួរ​ដោះ​ស្រាយ​នយោបាយតាម​យន្តការជាតិ​

អ្នកស្រី​ជា វណ្ណាត អ្នក​​វិភាគ​ឯករាជ្យ​ ​និង​​លោក​​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​​​រដ្ឋាភិបាល​ក្នុង​​កម្មវិធី​ ​ហេឡូ​វីអូអេ​ អំពី«ផលវិបាក​ក្រោយ​ការបោះឆ្នោត​និង​​ដំណោះ​ស្រាយ​នយោបាយ»។​​

Your browser doesn’t support HTML5

ផលវិបាកក្រោយ​ការបោះឆ្នោត​និង​ដំណោះស្រាយ​នយោបាយ

វ៉ាស៊ីនតោន - មន្ត្រី​រដ្ឋាភិបាល​មួយរូប ​និងអ្នក​វិភាគ​ឯករាជ្យ​បាន​អះអាង​ថា​ ភាពខ្វែង​គំនិត​គ្នា​ ផ្នែក​នយោបាយ​នៅ​កម្ពុជា​ដែល​ទំនងជា​ទល់ច្រក​នោះ គួរតែ​ដោះស្រាយ​ដោយ​ប្រើ​យន្ត​ការ​ជាតិ​ ហើយ​បញ្ឈប់​ទម្លាប់ពឹង​ពាក់​បរទេស។​ នេះជា​ការ​អះអាង​របស់​លោក​ស្រី​ជា វណ្ណាត​ អ្នក​វិភាគ​ឯករាជ្យ ​និង​លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​ ទី១២ ​ឆ្នាំ ២០១៣។​

ក្រុម​វាគ្មិន​បាន​អះអាង​ថា ​ភាគី​ទាំង​ពីរ​គួរ​តែ​បញ្ជៀស​ឲ្យ​បាន​នូវ​បញ្ហា​អំពើរ​ហិង្សា​ តាម​រយៈ​បាតុកម្ម​នោះ​ដែរ។​

គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​ពុំទាន់​យល់​ព្រម​នឹង​ការ ​ឲ្យ​មានការ​ចូលរួម​ពីបរទេស​ដើម្ប​ស៊ើប​អង្កេត​ភាព​មិនប្រក្រតី​នៃ​ការ​បោះឆ្នោត​ ទេ​ ក្នុងពេល​មាន​ការ​អះអាង​ថា​ ឈ្នះ​រៀងៗ​ខ្លួន ឬការ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​ មិនតែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ដាក់​ពង្រាយ​កងទ័ព​នៅ​ពេល​ក្រុម​ជំទាស់​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត ។​

លោក​ផៃ ស៊ីផាន​អះអាង​ថា ​នេះ​ជា​កាតព្វ​កិច្ច​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ការពារ​ សន្តិសុខ​និង​ជា​ពិសេស​ការ​ញុះញង់​របស់​ក្រុម​គណបក្ស​ជំទាស់​ឲ្យ​មាន​បាតុកម្ម​ នឹង​ការ​គម្រាម​លើ​ជន​បរទេស។​ តែ​ក្រុម​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ នេះ​ជាការ គំរាម​កំហែង។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ស្រី​ជា វណ្ណាត​អះអាង​ថា ​លោកស្រី​ហាក់​ដូច​ជា​ ពុំ​ទាន់​មើល​ឃើញ​យន្តការជាតិ​ដែល​គូ​ភាគី​អាច​ទទួល​យក​បាន​នៅ​ឡើយ​ ពេល​នេះ​ទេ។ តែលោក​ស្រី​រំពឹង​ថា ភាគី​ទាំងពីរ​អាច​នឹង​រក​ បើ​ព្យាយាម​យល់​គ្នា។​

សូម​ស្តាប់​ការ​បកស្រាយ​បន្ថែម​របស់​វាគ្មិន​ទាំង​ពីរ​គឺលោក​ស្រី​ជា វណ្ណាត​ អ្នក​ វិភាគ​ឯករាជ្យ​ និង​លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជាដែល​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃច័ន្ទ​ទី១២​ឆ្នាំ ​២០១៣​ស្តី​អំពី​ «ការ​ដោះស្រាយ​បញ្ហា​ខ្វែង​គំនិត​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ និងផល​ប៉ះពាល់» ​ដូច​តទៅ៖​