សម្តេចប៉ាប Francis បានមានបន្ទូលជាថ្មីប្រឆាំងនឹងការរំលូតទារកដោយលើកឡើងថា សម្តេចប្រឆាំងសូម្បីតែរោគវិនិច្ឆ័យរកឃើញថា ទារកមិនទាន់កើតនោះមានជំងឺធ្ងន់ធ្ងរក៏ដោយ។
សម្តេចប៉ាបធ្វើអត្ថាធិប្បាយដូច្នេះនៅឯសន្និសីទគាំទ្រជីវិតដែលឧបត្ថម្ភដោយវិមានវ៉ាទីកង់។
នៅឯសន្និសីទ «គាំទ្រជីវិត៖ ការថែរក្សាអំណោយជីវិតដែលមិនអាចកាត់ថ្លៃបាន» សម្តេចប៉ាបបានមានបន្ទូលថា៖ «ការរំលូតទារកគឺស្មើនឹងការជួលជនដៃដល់សម្លាប់ជីវិតមនុស្សម្នាក់ទៀត»។
នេះមិនមែនជាលើកទីមួយទេដែលសម្តេចប៉ាបមានបន្ទូលបែបនេះ។ កាលពីឆ្នាំមុន សម្តេចប៉ាបសួរថា៖ «តើត្រឹមត្រូវទេសម្លាប់ជីវិតនរណាម្នាក់ដើម្បីដោះស្រាយបញ្ហា? តើត្រឹមត្រូវទេជួលឃាតករដោះស្រាយបញ្ហា? អ្នកមិនអាចធ្វើអ៊ីចឹងបានទេ។ វាមិនត្រឹមត្រូវទេ»៕