សម្តេច​ប៉ាប​ Pope ថ្កោល​ទោស​ «ការ​សម​គំនិត​ដោយ​ស្ងៀម​ស្ងាត់» ដែល​ធ្វើ​ឲ្យ​អំពើ​ហិង្សា​រីក​ដុះដាល

សម្តេចប៉ាប Francis អម​ដោយ​ អាចារ្យ​ផ្សេងៗ​ទៀតនិង​មេដឹក​នាំ​សាសនា​កាតូលិក​​ខណ​ដែល​លោក​កំពុងអាន​សារ​របស់​ខ្លួន​នៅខាងក្រៅ​ St. Nicholas Basilica។

សម្តេច​ប៉ាប Francis បរិហារ​ការ​សម​គំនិត​ដ៍​ស្ញៀមស្ងាត់​ ដែល​ធ្វើ​ឲ្យ​មានអំពើ​ហិង្សា​​នៅ​តំបន់​មជ្ឈឹម​បូព៌ា​និង​ធ្វើ​ឲ្យពួក​អ្នក​កាន់​សាសនា​គ្រឹស្ត​រាប់​​ពាន់​នាក់​ទៀត​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ។

ព្រះអង្គបាន​ថ្លែងកាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​ទីក្រុងកំពង់​ផែ Bari ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីតាលី​ ក្នុងអំឡុងនៃ​ពិធី​ជួប​ជុំ​អ្នក​ដឹក​នាំ​គ្រឹស្ត​សាសនា ​Orthodox​ និង​រ៉ូម៉ាំង​កាតូលិក​នៅក្នុង​ពីធី​បន់ស្រន់​ដើម្បី​សន្តិភាព​នៅ​តំបន់មជ្ឈឹម​បូព៌ា។

សម្តេច​ប៉ាប Francis បាន​ថ្លែង​ថា​ ​ដូច​ជា​ពន្លឺក្នុង​ទី​ងងឹត​ដែល​អ្នកកាន់​គ្រឹស្ត​សាសនា​ដែល​កំពុង​ប្រឈម​ការ​បៀតបៀន​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា​ អាច​អត់ធន់​បាន​នឹង​ការរង​ទុក្ខ​វេទនា​។ សម្តេច​ប៉ាប Pope បាន​ថ្លែង​ទៅ​កាន់ពួក​អ្នក​បួងសួង​ដែល​មក​ពី​វិហារ​គ្រឹស្ត​សាសនា​ផ្សេងៗ​គ្នា​នៅ​លើ​ឆ្នេរ​ខ្សាច់​នៃ​ទីក្រុងBari ថា​ចូរ​សំឡឹង​មើលតំបន់​មជ្ឈឹម​បូព៌ា។

មេដឹកនាំ​សាសនា​ចំនួន​១៩នាក់​ផ្សេង​ទៀត​ ​ភាគ​ច្រើននៃមេដឹក​នាំ​ទាំងនោះ​ជា​អាចារ្យ​ Ester ​ឬ​មេ​ដឹក​នាំ​វិហារ​គ្រឹស្តសាសនា​នៅ​តំបន់​មជ្ឈឹម​បូព៌ា​ ក៏បាន​ចូល​រួម​ការ​ប្រជុំ​របស់​សម្តេច​ប៉ាបកាល​ពី​ថ្ងៃ​សៅរ៍​នោះ​ដែរ​។

ទីក្រុង Bari ជាទូទៅត្រូវបានគេ​ទុក​ជា «បង្អួច​ទៅ​កាន់​តំបន់​មជ្ឈឹម​បូព៌ា» និង​ជា​ស្ពាន​រវាង​លោក​ខាង​កើត​និងខាង​លិច​ជា​យូរ​មក​ហើយ។ ទីក្រុង​នេះ​ជាទីកន្លែង​សារីរិកធាតុរបស់​ St. Nicolas ជាសន្តដែលត្រូវ​បាន​គោរព​ដោយ​អ្នកកាន់​គ្រឹស្ត​សាសនានិកាយ​រ៉ូម៉ាំង​កាតូលិក​និង​អ្នកកាន់​គ្រឹស្ត​សាសនា​និកាយ Orthodox។

សម្តេច​ Francisបាន​ស្វាគមន៍​អ្នក​ដឹក​នាំ​សាសនា​នៅ​ខាង​ក្រៅ​វិមាន​ St. Nicolas ហើយ​ពួកអស់​លោក​បាន​ចុះ​ទៅ​បន្ទប់​ក្រោមដី​ដើម្បី​បួងសួង​ចំពោះ​មុខ​សារី​រិកធាតុ​របស់ St. Nicolas ហើយបាន​ដុត​ទាន​មួយ​ដើម​ដើម្បី​សន្តិភាព​ដែល​ជា​និមិត្តរូប​នៃ​ការ​រួបរួមគ្នា​របស់​អ្នកកាន់​គ្រឹស្ត​សាសនា។

អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ សម្តេច​ប៉ាប បាន​ថ្លែង​ពី​ក្តី​ព្រួយ​កង្វល់​របស់​ព្រះ អង្គអំពី​ស្ថាន​ភាព​របស់​គ្រឹស្ត​បរិស័ទ​មក​ពី​សហគមន៍​មជ្ឈឹម​បូព៌ា។ ចំនួន​អ្នក​កាន់​គ្រឹស្ត​សាសនា​នៅ​ក្នុង​តំបន់​នេះ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ​ បណ្តាល​មក​ពីការ​បៀតបៀន​ដោយ​ពួក​ឥស្លាមជ្រុលនិយម​ សង្រ្គាម​និង​នយោបាយ​ហើយអស្ថិរភាព​ខាង​សេដ្ឋ​កិច្ច​។

ក្នុង​ពិធី​បើក​ការ​បួងសួង​របស់​ព្រះ​អង្គ​ សម្តេច​ប៉ាប ថ្លែង​ថា​ តំបន់​មជ្ឈឹមបូព៌ា​តំណាង​ឲ្យ​ប្រភព​នៃ​គ្រឹស្តសាសនាដែល​នៅទី​នោះ​ទំនៀម​ទំលាប់​និង​កេរ្តិ៍ដំណែល​បុរាណ​របស់​អ្នក​កាន់​សាសនាគ្រឹស្ត​ ត្រូវ​បាន​ការពារ។ សម្តេចប៉ាប​មាន​ប្រសាសន៍​ទៀត​ថា៖​ «ព្រ​លឹង​របស់​យើង​ត្រូវបាន​ចាក់ឬស​នៅ​ទី​នោះ»។

សម្តេច​ប៉ាប​បាន​ថ្លែងថា៖ «ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ តំបន់​ដែល​ពោពេញ​ដោយ​ពន្លឺ​ ត្រូវ​បាន​ញ៉ាំញី​ដោយ​ពពក​ខ្មៅ​នៃ​ភ្លើង​សង្រ្គាម​ អំពើ​ហឹង្សា​ និង​ការបំផ្លិចបំផ្លាញ​ ការត្រួត​ត្រា​និងលទ្ធិ​ជ្រុល​និយម​និងការ​បង្ខំ​ឲ្យធ្វើ​ចំណាក​ស្រុក​។

សម្តេចប៉ាប​ បាន​ថ្លែង​បន្ត​ទៀត​ថា៖ « បញ្ហា​ទាំងនេះ​បាន​កើត​ឡើង​ដោយសារ​តែ​ការ​សម​គំនិត​ដោយ​ស្ងៀម​ស្ងាត់​របស់​មនុស្សជា​ច្រើន។ តំបន់​មជ្ឈឹម​បូព៌ា​បាន​ក្លាយ​ជា​ទឹក​ដី​របស់​មនុស្ស​ដែល​ចាកចេញ​ពី​ទី​កន្លែង​កំណើត​របស់​ពួកគេ»។

សម្តេច​ប៉ាបបាន​ថ្លែង​ទៀត​ថា៖ «ការខ្វះ​ការ​យោគយល់​ ការសម្លាប់​មនុស្ស​ ហើយ​យើង​ចង់​បង្កើន​សំឡេង​របស់​យើង​ដើម្បី​ប្រឆាំង​នឹង​ការ​សម្លាប់​ដោយ​គ្មាន​ការ​ពិចារណា​នេះ»។

សម្តេច​ប៉ាប​ Francis បាន​បង្ហាញក្តី​បារម្ភ​ថាសហគមន៍​អ្នក​កាន់​សាសនាគ្រឹស្ត​នៅ​តំបន់​មជ្ឈឹមបូព៌ា​ អាច​នឹង​ផុតរលត់ «​បាត់មុខ​ពី​តំបន់​មួយ​នេះ​ ដូច​ដែល​បាន​ឃើញ​ហើយ​ថា​មាន​តែ​សាសនា​មួយ​ទេ​នាពេល​បច្ចុប្បន្ន»។ សម្តេច​បាន​បន្ថែម​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​កើត​មាន​ឡើងវិញ»៕

ប្រែ​សម្រួល​ដោយ យូ សុធារី