បណ្ឌិត Chandler៖ អ្នកក្រ​កាន់​តែ​លំបាក ហើយ​កម្ពុជា​មិន​ដែល​មាន​ប្រជាធិបតេយ្យ​ទេ

Your browser doesn’t support HTML5

បណ្ឌិត David P. Chandler ដែល​ត្រូវ​បាន​គេ​ស្គាល់​​យ៉ាង​ទូលំទូលាយ​ថា​ជា«ប្រវត្តិវិទូ​ដ៏​សំខាន់​មួយ​រូប​ដែល​សិក្សា​ពី​កម្ពុជា‍» ​បាន​សរសេរ​សៀវភៅ​ចំនួន​៦​ក្បាល​ជាមួយ​នឹង​អត្ថបទ​ជាច្រើន​ទៀត​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា។ សៀវភៅ​ទី​មួយ​ជា​ភាសា​អង់គ្លេស​របស់​លោក​ដែល​មាន​ចំណងជើង​ថា «ប្រវត្តិសាស្ត្រ​កម្ពុជា» ត្រូវ​បាន​សាស្ត្រាចារ្យ​នានា​ដែល​បង្រៀន​អំពី​កម្ពុជា​ប្រើប្រាស់​​ក្នុង​ការ​បង្រៀន​នៅ​តាម​សាលារៀន​ក្នុង​សហរដ្ឋអាមេរិក និង​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ផ្សេងៗ​ដូចជា​ភាសាខ្មែរ ភាសា​ចិន ​និង​ភាសា​ថៃ។ សាស្ត្រាចារ្យ​កិត្តិយស​នៃ​សាកលវិទ្យាល័យ Monash University រូប​នេះ ត្រូវ​បាន​សមាគម​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី ប្រគល់​ពានរង្វាន់ ​«ការ​ចូលរួម​ចំណែក​ដ៏​អស្ចារ្យ​ចំពោះ​ការ​សិក្សា​ពី​តំបន់​អាស៊ី» នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៨ កាល​ពី​ថ្ងៃ​២៣ ខែ​មីនា កន្លង​ទៅ​នេះ នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។ ប្រវត្តិវិទូ​អាមេរិកាំង​វ័យ​៨៥​ឆ្នាំ​រូប​នេះ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកនាង ហុង ចិន្តា នៃ VOA នៅ​ឯ​សណ្ឋាគារ Marriott ខណៈ​ពេល​ដែល​លោក​អញ្ជើញ​មក​ទទួល​ពានរង្វាន់​នោះ ដើម្បី​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​។ នេះ​គឺ​ជា​បទសម្ភាសន៍​មួយ​ក្នុង​ចំណោម​បទសម្ភាសន៍​ពីរ​ដែល​ VOA បាន​ធ្វើ​ជាមួយ​នឹង​បណ្ឌិត David Chandler ក្នុង​ពេល​នោះ៕