លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បានធ្វើដំណើរទៅកាន់ប្រ ទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បត៍ ដើម្បីចរចាបន្ថែមអំពីការបញ្ចប់កម្មវិធីអាវុធនុយក្លែអ៊ែរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ា នៅពេលដែលមានសេចក្តីរាយការណ៍ពីការ វាយតម្លៃខាងស៊ើបការណ៍របស់សហរដ្ឋអាមេរិកថា មេដឹកនាំកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្មវិធីនុយក្លែអ៊ែរបស់ខ្លួន។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo ត្រូវគេរំពឹងនឹងទៅដល់រដ្ឋធានីនៃប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ ដើម្បីធ្វើការចរចារយៈពេល២ថ្ងៃ។ នេះជាដំណើរទស្សនកិច្ចលើកទី៣របស់លោករដ្ឋមន្រ្តីការបរទេសអាមេរិកនៅឆ្នាំនេះ ទៅកាន់ប្រទេសកូរ៉េខាងជើងហើយជាលើកទីមួយដែលលោកនឹងស្នាក់នៅរយៈពេលមួយយប់ក្នុងរដ្ឋធានីរបស់កូរ៉េខាងជើងនោះ។
ក្នុងកិច្ចព្រមព្រៀងក្នុងប្រទេសសឹង្ហបូរីដែលគេឃ្លាំមើលយ៉ាងច្រើននោះ លោក គីម ជុងអ៊ុនបានយល់ព្រមដល់ការធ្វើមិនឲ្យមានអាវុធនុយក្លែអ៊ែទាំងស្រុង លើឧបទ្វីបកូរ៉េ ក៏ប៉ុន្តែ មិនមានសេចក្តីលម្អិតថា តើការធ្វើមិនឲ្យមានអាវុធនុយក្លែអ៊ែកើតមានឡើងនៅពេលណាទេ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeoសង្ឃឹមថា នឹងដាក់គំនាបលើកូរ៉េខាងជើងឲ្យធ្វើការឆ្ពោះទៅកាន់ពេលវេលាមួយដើម្បីបញ្ចប់កម្មវិធីនុយក្លែអ៊ែរបស់កូរ៉េខាងជើងហើយនឹងលាតត្រដាងសេចក្តីលម្អិតថាតើត្រូវអនុវត្តយ៉ាងដូចម្តេច។
ក៏ប៉ុន្តែ សេចក្តីរាយការណ៍ព័ត៌មានរបស់សហរដ្ឋអាមេរិកប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្ហាញរូបភាពអំពីអ្វីដែលសេចក្តីរាយការណ៍នោះបានប្រាប់ឲ្យដឹងថា ការពង្រីកការស្ថាបនាទាក់ទិននុយក្លែអ៊ែនៅក្នុងប្រទេសកូរ៉េខាងជើង។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី ត្រាំ បានបន្តអួតពីលទ្ធផលនៃជំនួបកំពូលរបស់លោក ទោះបីប្រឈមការការមន្ទិលសង្ស័យពីសមាជិកសភាសហរដ្ឋអាមេរិកខ្លះក៏ដោយ៕