រដ្ឋ​មន្រ្តីការបរទេស​អាមេរិកជួប​ជាមួយថ្នាក់ដឹកនាំរុស្ស៊ីខណៈ​ភាព​តាន​តឹង​​រវាង​អ៊ីរ៉ង់​និង​វ៉េណេស៊ុយអេឡា​កើនឡើង​

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ Mike Pompeo ស្ថិត​ក្នុង​ក្រសួង​ការបរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោនកាលពីថ្ងៃទី​០៩ ខែឧសភា ឆ្នាំ២០១៩។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo មាន​គម្រោង​ជួប​ជា​មួយ​ប្រធានា​ធិបតី​រុស្ស៊ី​លោក Vladimir Putin និង​រដ្ឋ​មន្រ្តីការ​បរទេសរុស្ស៊ី Sergey Lavrov នៅ​សប្តាហ៍​ក្រោយ ​នៅពេល​ដែល​ប្រទេស​ទាំង២ ប៉ះ​ទង្គិច​គ្នា​លើ​បញ្ហា​មួយ​ចំនួន ​រួមមានបញ្ហា​ប្រទេស​វ៉េណេស៊ុយអេឡា អ៊ីរ៉ង់​ និងការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ២០១៦។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Pompeo នឹង​ចាកចេញ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ូស្គូ​នៅ​ថ្ងៃ​ទី១២ ​ខែ​ឧសភា​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី១​ របស់​លោក​ទៅ​កាន់​ប្រ ទេស​រុស្ស៊ី​ជាប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​។

មន្រ្តី​កំពូល​ៗ​របស់អាមេរិក ​រួមទាំង​លោក Pompeo និង​លោក Mike Pence អនុ​ប្រធានា​ធិបតី បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពី​ការ​ប្រឆាំង​លោក Juan Guaido មេដឹកនាំ​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្ យ​និង​ជាមេដឹកនាំ​គណបក្ស​ប្រឆាំង ​នៅ​ក្នុងការ​ប៉ុនប៉ង​របស់​លោក​ដើម្បី​បណ្តេញ​ប្រធានា​ធិបតី​មាន​ជម្លោះ​លោក Nicolas Maduro​ ចេញពី​ដំណែង។

សហរដ្ឋ​អាមេរិក ​ចោទ​ប្រកាន់​រុស្ស៊ី​ពីការ​ស្វះស្វែង​រក​ការឈរ​ជើង​នៅ​ក្នុង​តំបន់​អភិវឌ្ឍ គោល​ខាង​លិច​តាម​រយៈ​ប្រទេស​វ៉េណេស៊ុយអេឡា។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ប្រាប់​អ្នក​យក​ព័ត៌ មាន​កាល​ពី​ថ្ងៃ​សុក្រ​ថា​ «​យើង​មានការ​ព្រួយ​កង្វល់​អំពី​សកម្មភាព​របស់​រុស្ស៊ី​ក្នុង​ប្រ ទេសវ៉េណេស៊ុយអេឡា​ ​ហើយ​យើងគិតថា ​ការគាំទ្រប្រធានា​ធិបតី​ម៉ាឌុយ​រ៉ូ គឺ​ជាការ​ភ្នាល់​ចាញ់។​ ដូច្នេះ ការគាំទ្រ​របស់​យើង​ដល់​ប្រជា​ពលរដ្ឋវ៉េណេស៊ុយអេឡា ត្រូវ​តែ​បន្ត ​ហើយបញ្ហា​នេះ​នឹង​ក្លាយ​ជា​ប្រធាន​បទ​មួយ​សម្រាប់​ពិភាក្សា»៕