ភ្នំពេញ —
គណបក្សនយោបាយ៦ដែលឈរឈ្មោះបោះឆ្នោតអណត្តិទី៥ នៅថ្ងៃពុធនេះបានបង្ហាញការបេ្តជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនាវេទិការមួយដែលរៀបចំឡើងដោយអង្គការ សង្គមស៊ីវិលក្នុងទីក្រុងភ្នំពេញ។
គណបក្សទាំងនោះរូមមានគណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ីនប៉ិច គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក សុន ឆ័យតំណាងរាស្ត្រមកពីគណបក្សជំទាស់ធំជាងគេនៅកម្ពុជាថ្លែងក្នុងពិធីចុះហត្ថលេខាយល់ព្រមនិងប្តេជ្ញាចិត្តក្នុងការប្រឆាំងនឹងអំពើពុករលួយដែល រៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា ឬ Transparency International Cambodia ថា អំពើពុករលួយនៅកម្ពុជាមានសភាពធ្ងន់ធ្ងរនិងជាមូលហេតុបង្កឱ្យមានអំពើអយុត្តិធម៌ និងភាពក្រីក្រនៅកម្ពុជា។
លោកនិយាយថា៖ «ការងារដែលយើងធ្វើគឺដើម្បីសង្គ្រោះជាតិនិងប្រទេសជាតិ។ ហើយប្រសិនបើយើងធ្វើកិច្ចការនេះមិនបានទេនោះ យើងជឿថាមេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសហើយថានឹងចុះចេញពីតំណែងដោយមិនចាំបាច់មានការទាមទារដោយប្រការណាមួយនោះទេ»។
លោក ផាន់ សិទ្ធី ប្រធានលេខាធិការដ្ឋានគណបក្សហ៊្វុនស៊ីនប៉ិចវិញនិយាយថាគណបក្សហ៊្វុនស៊ីនប៉ិចធ្វើការប្រឆាំងដាច់ខាតនឹងអំពើពុករលួយហើយនឹងរៀបចំឡើងនូវសង្គមមួយដែលស្អាតស្អំគ្មានការជិះជាន់ពីមន្ត្រីមានអំណាច និងការគោរពសិទ្ធិមនុស្សក្នុងប្រទេស។
លោកថ្លែងថា៖ «លុបបំបាត់អំពើពុករលួយ។ លុបបំបាត់អំពើល្មោភអំណាច។ ការកសាងសង្គមស្អាតស្អំ។ ត្រូវផ្តន្ទាទោសមន្ត្រីប្រព្រឹត្តពុករលួយដោយគ្មានការយោគយល់»។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ធ្លាប់បានធ្វើការប៉ាន់ប្រមាណថាអំពើពុករលួយបានធ្វើឲ្យបាត់បង់ចំណូលរដ្ឋប្រមាណពី៣០០ទៅ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗនៅកម្ពុជា។
មន្ត្រីតំណាងមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានអាននូវសេចក្តីថ្លែងការណ៍គោលនយោបាយ និងសេចក្តីថ្លែងការណ៍របស់បក្សរៀងៗខ្លួនថានឹងបេ្តជា្ញលុបបំបាត់អំពើពុករលួយក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងគ្នាដែរនោះលោក ក្រវ៉ាញ ដារ៉នប្រធានគណបក្សខ្មែរឈប់ក្រលើកឡើងថាគណបក្សរបស់លោកនឹងធ្វើការកែប្រែសង្គមផ្តាច់ការទៅជាសង្គមប្រជាធិបតេយ្យពិតប្រាកដ។
លោកអះអាងថា៖ «ប្រឆាំងនឹងអំពើពុករលួយ ប្រឆាំងនឹងភាពក្រីក្រដើម្បីឱ្យរដ្ឋាភិបាលក្លាយជានីតិរដ្ឋយើងត្រូវតែប្តូររដ្ឋាភិបាលដែលផ្តាច់ការទៅរដ្ឋាភិបាលដែលប្រកបដោយនីតិរដ្ឋ»។
មានអ្នកសង្កេតការណ៍អន្តរជាតិមកពី២៦ប្រទេសបានចូលរួមធ្វើជាសាក្សីក្នុងពិធីថ្លែងការណ៍ប្រឆាំងនឹងអំពើពុករលួយរបស់គណបក្សនយោបាយទាំងនេះ។ ពួកគេបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់គណបក្សទាំងនោះ។
លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាថ្លែងថាពិធីថ្លែងការណ៍របស់គណបក្សនយោបាយទាំងនេះដើម្បីរំលឹកឲ្យគណបក្សទាំងនោះគោរពគោលការណ៍ប្រឆាំងអំពើពុករលួយនៅពេលដែលខ្លួនជាប់ឆ្នោត ដោយលោកចាត់ទុកថានេះជាបញ្ហាសំខាន់សម្រាប់ការដឹកនាំប្រទេស។
លោកនិយាយថា៖ «ការចុះហត្ថលេខាលើការប្តេជ្ញាចិត្តនិងឆន្ទៈរបស់គណបក្សនយោបាយនៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ដែលវាបង្ហាញពីការយកចិត្តទុក្ខដាក់របស់គណបក្សនយោបាយ»
គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជាមិនបានចូលរួមក្នុងការធ្វើសេចក្តីថ្លែងការណ៍នេះទេ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងជាងមួយខែប៉ុណ្ណោះមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៨ ខែកក្កដាខាងមុខ៕