ការពឹងផ្អែកលើជំនួយបរទេសនាំឲ្យអន្តរាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
សាស្ត្រាចារ្យខ្មែរអាមេរិកាំងម្នាក់បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា Aid Dependence in Cambodia: How Foreign Assistance Undermines Democracy ដែលដែលមានន័យថា ជំនួយបរទេសនៅកម្ពុជា៖ តើជំនួយបរទេសធ្វើឲ្យអន្តរាយដល់លទ្ធិប្រជា ធិបតេយ្យដោយរបៀបណា។ លោកអុឹម សុធារិទ្ធនៃវីអូអេ បានសម្ភាសបណ្ឌិតអ៊ា សុផល ស្តីអំពីខ្លឹមសារសំខាន់នៃសៀវភៅរបស់លោកដែលផ្តោតលើបញ្ហាមួយចំនួនដូចជាអំពើពុករលួយ អតុល្យភាពចំណូលចំណាយកម្ពុជា និងនយោបាយអភិបាលកិច្ច៕