ភ្នំពេញ —
នៅសល់តែ១ខែមុនការបោះឆ្នោត តំណាងគណបក្សនយោបាយធំៗ លើកលែងតែគណបក្សប្រជាជនកម្ពុជា បានសន្យាធានាឲ្យមានការអនុម័តច្បាប់ស្តីពីការទទួលបានព័ត៌មានដែលគេរង់ចាំជាយូរមកហើយនោះ ប្រសិនបើពួកគេឈ្នះការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។
គណបក្សនយោបាយធំៗមួយចំនួនដែលកំពុងប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះ បានប្តេជ្ញាចិត្តថា នឹងអនុម័តច្បាប់ស្តីពីការទទួលបានព័ត៌មានដែលគេរង់ចាំជាមួយមកហើយនោះ ប្រសិនបើពួកគេឈ្នះឆ្នោត។
លោកគី វណ្ណដារ៉ា គឺជាតំណាងមកពីគណបក្សសង្គ្រោះជាតិ។ លោកបានថ្លែងប្រាប់វីអូអេនៅឯវេទិកានយោបាយមួយដែលរៀបចំដោយអង្គការសង្គមស៊ីវិលកាលពីពេលថ្មីៗនេះនៅក្នុងរាជធានីភ្នំពេញ។
លោកនិយាយថា៖ «យើងតាំងចិត្តថានឹងធ្វើឲ្យចេញ បើយើងធ្វើមិនចេញទេ យើងនាំគ្នាឈប់ទៅ ព្រោះបើគ្រាន់តែច្បាប់ប៉ុណ្ណឹង យើងធ្វើមិនកើត តើយើងនៅដឹកនាំប្រទេសបានការអីទៀត? ដូច្នេះការតាំងចិត្តរបស់គណបក្សសង្គ្រោះជាតិគឺច្បាស់លាស់ណាស់ ព្រោះនេះជារឿងអាយុជីវិតរបស់ប្រជាពលរដ្ឋផង និងរបស់ជាតិយើងទាំងមូលផង»។
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះនឹងអនុញ្ញាតឲ្យសាធារណជនអាចទទួលបានឯកសារនានាដែលទាក់ទងនឹងការសម្រេចចិត្ត និងសកម្មភាពរបស់រដ្ឋាភិបាល។ តាមរយៈច្បាប់នេះ សារព័ត៌មានក៏នឹងអាចធានាបានផងដែរថា កិច្ចការរបស់រដ្ឋាភិបាលនឹងត្រូវបានដឹងឮដល់មនុស្សគ្រប់គ្នា មិនមែនដឹងត្រឹមតែអ្នកដែលមានបុព្វសិទ្ធិតែប៉ុន្មាននាក់នោះទេ។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះបានជាប់គាំងតាំងពីឆ្នាំ២០០៧មកម៉្លេះ។
លោកទេព នន្ទរី គឺជាតំណាងមកពីគណបក្សហ៊្វុនស៊ិនប៉ិច។
លោកនិយាយថា៖ «ច្បាប់នេះគឺជាគន្លឺះរបស់ប្រជាពលរដ្ឋ។ បើហ៊្វុនស៊ិនប៉ិចឈ្នះ ហ្វ៊ុនស៊ិនប៉ិចនឹងជំរុញច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ឲ្យចេញ។ បើគណបក្សយើងដោះស្រាយបញ្ហាហ្នឹងមិនចេញ អាណត្តិក្រោយឬក៏អាណត្តិហ្នឹងលាឈប់ក៏ល្អដែរ ព្រោះយើងធ្វើអីអត់ចេញសម្រាប់ប្រជារាស្ត្រ»។
គណបក្សប្រឆាំង សម រង្ស៊ី ធ្លាប់បានជំរុញឲ្យមានការពិភាក្សាច្បាប់នេះចំនួនពីរដងគឺនៅឆ្នាំ២០១០និងនៅឆ្នាំ២០១២ ប៉ុន្តែ ពង្រាងច្បាប់ដែលខ្លួនបានតាក់តែងឡើង ត្រូវបានបដិសេធដោយគ្មានការជជែកដេញដោលគ្នាទាំងពីរដង ដោយរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជានកម្ពុជាដែលកំពុងកាន់អំណាច។
លោកស្រី ម៉ែន សំអន គឺជាឧបនាយករដ្ឋមន្ត្រីម្នាក់ខាងគណបក្សប្រជាជនកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច។ ក្រសួងនេះ ត្រូវបានរដ្ឋាភិបាលចាត់តាំងឲ្យធ្វើការងារទៅលើគោលនយោបាយស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ។
លោកស្រី បានថ្លែងទៅកាន់សន្និសិទថ្នាក់ជាតិមួយស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ។
អ្នកស្រីនិយាយថា៖ «បន្ទាប់ពីបានសិទ្ធិក្នុងការទទួលរៀបចំគោលនយោបាយនេះ ក្រសួងបានរៀបចំក្រុមការងារហើយបានចុះកិច្ចព្រមព្រៀងជាមូយអង្គការ PACT ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិ សហរដ្ឋអាមេរិក USAID ដើម្បីបង្កើតរៀបចំគោលនយោបាយស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ»។
ប៉ុន្តែ នៅពេលដែលត្រូវក្រុមអ្នកកាសែតសួរថាតើគណបក្សប្រជាជនកម្ពុជា នឹងធានាថានឹងអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះដែរឬទេ នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មី ប្រសិនបើគណបក្សនេះឈ្នះឆ្នោតនោះ លោកស្រី បានបដិសេធមិនឆ្លើយនឹងសំណួរនេះទេ។
អ្នកស្រីថ្លែងថា៖ «ទុកឲ្យជំនាញគេឆ្លើយចាស៎!»
ក្រុមអ្នករិះគន់និយាយថា ប្រសិនរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាចង់អនុម័តច្បាប់នេះ ពួកគេអាចធ្វើបានយ៉ាងស្រួល ដូចក្នុងករណីធ្វើច្បាប់ដែលទើបនឹងអនុម័តកាលពីថ្មីៗនេះប្រឆាំងជនណាដែលបដិសេធឧក្រិដ្ឋកម្មសម័យខ្មែរក្រហមជាដើម។ ច្បាប់ថ្មីនេះចំណាយពេលមិនដល់២សប្តាហ៍ផង ក្នុងការបង្កើតឡើងនោះ។
លោកព្រាប កុលគឺជានាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។
លោកនិយាយថា៖ «ចំណុចនេះគឺជាចំណុចដែលយើងទាំងអស់គ្នាចោទជាសំណួរ។ មកពីគាត់មិនឲ្យអាទិភាពទៅលើច្បាប់ហ្នឹង ឬមួយក៏ច្បាប់ហ្នឹងវាអាចមានឥទ្ធិពលទៅលើការគ្រប់គ្រងរដ្ឋ ឬមួយយ៉ាងម៉ិច? អាហ្នឹង ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានជំនួសប្រជាពលរដ្ឋទេ»។
លោកឈិត សំអាតគឺជានាយកប្រតិបត្តិនៃអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។ លោកមានប្រសាសន៍ថា ការសន្យារបស់គណបក្សនយោបាយថា នឹងធានាឲ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ អាចមានឥទ្ធិពលដល់អ្នកបោះឆ្នោតខ្លះដែរ។
លោកនិយាយថា៖ «បើអ្នកដែលយល់ថា ច្បាប់ហ្នឹងមានសារៈសំខាន់ វាអាចប៉ះពាល់ដល់សំឡេងឆ្នោតរបស់គាត់ដែរ ព្រោះថា បើគណបក្សណាមួយដែលមិនប្តេជ្ញាចិត្តធ្វើអាហ្នឹងទេ គឺអាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោតដល់គណបក្សនីមួយៗ»។
ក្រុមអ្នកវិភាគមួយចំនួនព្រមានថា ប្រសិនបើគណបក្សកាន់អំណាចបច្ចុប្បន្ននៅតែបន្តដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី នោះច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅតែមិនអាចលេចចេញជារូបរាងបានដដែល៕

Your browser doesn’t support HTML5