កម្រងរូបភាព៖ ដំណើរទស្សនកិច្ច​ប្រធានាធិបតី​អាមេរិក​នៅ​វៀតណាម

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden បាន​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិ Noi Bai ​ក្នុងរដ្ឋ​ធានី​ហាណូយ ប្រទេស​វៀតណាម​កាលពីថ្ងៃ​អាទិត្យ​ទី​១០​ កញ្ញា ឆ្នាំ​២០២៣។(AP Photo/Evan Vucci)

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden បាន​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិ Noi Bai ​ក្នុងរដ្ឋ​ធានី​ហាណូយ ប្រទេស​វៀតណាម​កាលពីថ្ងៃ​អាទិត្យ​ទី​១០​ កញ្ញា ឆ្នាំ​២០២៣។(AP Photo/Minh Hoàng, Pool)

រថយន្ត​ដឹក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden បានមកដល់​ពិធីស្វាគមន៍​ដែល​រៀបចំ​ដោយ​មេដឹក​នាំបក្ស​កុម្មុយនិស្ត​វៀតណាម​លោក Nguyen Phu Trong នៅ​រដ្ឋ​ធានី​ហាណូយ​ប្រទេស​វៀតណាម​កាលពីថ្ងៃ​អាទិត្យ​ទី​១០​ កញ្ញា ឆ្នាំ​២០២៣។ (AP Photo/Evan Vucci)

កុមារាកុមារី​បក់ទង់ជាតិ​វៀតណាម​និង​អាមេរិក​ដើម្បីទទួលស្វាគមន៍​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ក្នុង​រដ្ឋ​ធានី​ហាណូយ​ប្រទេស​វៀតណាម​កាលពីថ្ងៃទី​១០ កញ្ញា ឆ្នាំ២០២៣។(AP Photo/Evan Vucci)

ទាហាន​ស្វាគមន៍​លោក​ Joe Biden​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់ប្រទេស​ខ្លួនក្នុងរដ្ឋ​ធានី​ហាណូយ ប្រទេស​វៀតណាម​កាលពីថ្ងៃ​អាទិត្យ​ទី​១០​ កញ្ញា ឆ្នាំ​២០២៣។

ក្បួន​ទាហានវៀតណាម​អបអរការ​មកដល់​របស់​លោក​ Joe Biden​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់ប្រទេស​ខ្លួនក្នុងរដ្ឋ​ធានី​ហាណូយ ប្រទេស​វៀតណាម​កាលពីថ្ងៃ​អាទិត្យ​ទី​១០​ កញ្ញា ឆ្នាំ​២០២៣។(AP Photo/Evan Vucci)

ក្បួន​ទាហានវៀតណាម​អបអរការ​មកដល់​របស់​លោក​ Joe Biden​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់ប្រទេស​ខ្លួនក្នុងរដ្ឋ​ធានី​ហាណូយ ប្រទេស​វៀតណាម​កាលពីថ្ងៃ​អាទិត្យ​ទី​១០​ កញ្ញា ឆ្នាំ​២០២៣។(AP Photo/Evan Vucci)

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden ចូលរួម​ពិធិ​ស្វាគមន៍​ដែល​រៀបចំ​ដោយ​មេដឹក​នាំបក្ស​កុម្មុយនិស្ត​វៀតណាម​លោក Nguyen Phu Trong នៅ​វិមាន​ប្រធានាធិបតី​រដ្ឋ​ធានី​ហាណូយ​ប្រទេស​វៀតណាម​កាលពីថ្ងៃ​អាទិត្យ​ទី​១០​ កញ្ញា ឆ្នាំ​២០២៣។ (AP Photo/Evan Vucci)

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden បាន​មក​ដល់​រដ្ឋ​ធានី​ហាណូយ ប្រទេស​វៀតណាម​កាល​ពី​រសៀលថ្ងៃ​អាទិត្យ​នេះ។ ​មេដឹក​នាំ​បក្ស​កុម្មុយនិស្ត​វៀត​ណាម​លោក Nguyen Phu Trong បាន​រៀបចំ​កម្មវិធី​យ៉ាង​អធិកអធម​ដើម្បី​ទទួល​ស្វាគមន៍​​លោក​ Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់ប្រទេស​ខ្លួន។ ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀត​ណាម​របស់​លោក Biden ​នេះត្រូវ​បាន​រៀបចំ​ឡើង​​ដើម្បី​បង្កើន​ទំនាក់ទំនង​​រវាង​រដា្ឋភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ហាណូយ ជាពិសេស​ផ្នែក​ពាណិជ្ជកម្ម ខណៈ​ដែល​ប្រទេស​ចិន​កំពុង​ពង្រឹង​ឥទ្ធិពល​ខ្លួន​ក្នុង​តំបន់នេះ។ សហរដ្ឋ​អាមេរិក​និង​អឺរ៉ុបកំពុង​​ស្វែងរក​ជម្រើស​​រោងចក្រ​​នៅ​ប្រទេស​ផ្សេង​ ក្រៅ​ពី​រោងចក្រ​នៅ​ក្នុង​ប្រទេស​​ចិន៕