កម្រង​រូបភាព៖ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​​សៀមរាប​បាន​បិទ​បញ្ចប់​ការ​ឃោសនា​គោល​នយោបាយ​ខ្លួន

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាញញឹម ខណៈពេលចូលរួមហែក្បួននៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅខេត្តសៀមរាប ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

សកម្មជននិងអ្នកគាំទ្រចូលរួមហែក្បួនចុង​ក្រោយ​នៃ​យុទ្ធ​នាការ​ឃោសនាបោះឆ្នោត​ឃុំសង្កាត់ ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​នៅ​ក្នុង​ក្រុង​សៀម​រាប នៅ​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប​/​វីអូអេ)

ទិដ្ឋ​ភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធ​នាការ​ឃោសនាបោះឆ្នោត​ឃុំសង្កាត់ ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​នៅ​ក្នុង​ក្រុង​សៀម​រាប នៅ​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប​/​វីអូអេ)

លោក ​ទៀ ​បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ដឹក​នាំ​ក្បួន​បិទ​បញ្ចប់​យុទ្ធ​នាការ​ឃោ​សនារក​សំឡេង​ឆ្នោត​ ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ក្នុង​ក្រុង​សៀមរាប កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប​/​វីអូអេ

សកម្មជននិងអ្នកគាំទ្រចូលរួមហែក្បួនចុង​ក្រោយ​នៃ​យុទ្ធ​នាការ​ឃោសនាបោះឆ្នោត​ឃុំសង្កាត់ ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​នៅ​ក្នុង​ក្រុង​សៀម​រាប នៅ​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប​/​វីអូអេ)

សកម្មជននិងអ្នកគាំទ្រចូលរួមហែក្បួនចុង​ក្រោយ​នៃ​យុទ្ធ​នាការ​ឃោសនាបោះឆ្នោត​ឃុំសង្កាត់ ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​នៅ​ក្នុង​ក្រុង​សៀម​រាប នៅ​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប​/​វីអូអេ)

នៅ​ក្នុង​ខេត្ត​សៀ​មរាប ព្រឹក​ថ្ងៃសុក្រ ទី​០៣ ខែ​មិថុនា​នេះ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា ​បាន​ហែ​ក្បួន​បិទ​បញ្ចប់​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ៥ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី០៥​ ខែមិថុនា​ខាង​មុខ។ ​ក្បួនឃោសនា​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ខេត្ត​សៀម​រាប​នេះ ​ត្រូវបាន​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ លោក ទៀ បាញ់​​ ដោយ​មាន​អ្នក​គាំទ្រ​ចូលរួម​ហែ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ៕