ក្រសួងសុខាភិបាលប្រទេសហ្វីលីពីនបានឲ្យដឹង នៅថ្ងៃអង្គារនេះ ថា មានករណីស្លាប់ ៣៩នាក់ ដោយសារជំងឺកូវីដ១៩ និងឆ្លង ៣៤៨៣ នាក់ថែមទៀត ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានReuters។
នៅក្នុងព្រឹត្តិប័ត្រសារព័ត៌មានមួយ ក្រសួងសុខាភិបាលរបស់ហ្វីលីពីន បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ១៩ សរុបបានកើនដល់ប្រមាណ ២២ម៉ឺន ៤ពាន់នាក់ លើសពាក់កណ្ដាលនៃចំនួនករណីដែលត្រូវបានគេរាយការណ៍ថាបានឆ្លងក្នុងអំឡុង ៣០ថ្ងៃកន្លងទៅនេះ។ ចំណែកឯចំនួនអ្នកស្លាប់វិញ បានកើនឡើងដល់ ៣៥៩៧ នាក់។
កាលពីថ្ងៃច័ន្ទ ប្រធានាធីបតីហ្វីលីពីន លោក Rodrigo Duterte ទុកបំរាមតាមផ្នែកខ្លះនៅក្នុងរដ្ឋធានី Manila និងតំបន់ជុំវិញនោះមួយខែទៀត រហូតដល់ចុងខែកញ្ញា ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩នេះ៕