កំណត់និពន្ធ៖ ការសម្តែងសៀកកាយសម្ព័ន្ធជាសាធារណៈលើកទីមួយរបស់អង្គការហ្វាពន្លឺសិល្បៈនៅសហរដ្ឋអាមេរិកបានប្រារព្ធឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី២០ ខែកញ្ញា កន្លងទៅនេះ នៅមជ្ឈមណ្ឌលសម្តែងសិល្បៈ Richard & Karen Carpenter នៅទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា ដោយទទួលបានការគាំទ្រ និងស្ងើចសរសើរយ៉ាងខ្លាំងពីទស្សនិកជន ដែលជាខ្មែរអាមេរិកាំង និងជនជាតិអាមេរិក។ នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក ហ៊ួត តារា នាយកផលិតកម្មរបស់ហ្វាពន្លឺសិល្បៈ អំពីជោគជ័យនេះ។ សូមលោកអ្នកស្តាប់បទសន្ទនានេះដូចតទៅ។
Your browser doesn’t support HTML5