អនុ​ប្រធានា​ធិបតី ​Pence ​អំពាវនាវ​ឱ្យ​មាន​ការ​ពន្លឿន​​អំពី​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

លោក Mike Pence (ឆ្វេង) និងទីប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក John Bolton (ស្ដាំ) ទទួល​អាហារ​ពេល​ព្រឹក​ជាមួយ​លោក Lee Hsien Loong នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី​ នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃទី​១៦ វិច្ឆិកា ២០១៨។

លោក​អនុ​ប្រធានាធិបតី​ស.រ.អា. ​Mike Pence ​បាន​អំពាវ​នាវ​ដល់​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ (ASEAN)​ ឱ្យ​ធ្វើ​ចលនា​ទៅ​មុខ​ជាមួយ​ក្រម​ប្រតិបត្តិ​មួយ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង។

ក៏​ប៉ុន្តែ​ពួក​រដ្ឋ​នៃ​សមាគម​អាស៊ាន​ ​បាន​ដឹង​រួច​ស្រេច​ហើយ​ថា​ កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ហាក់​ដូច​ជា​ជិត​បាន​សម្រេចនោះ​ នៅ​ពេល​នេះ​ប្រឈម​នឹង​កិច្ច​ចរចា​ចំនួន​បី​ឆ្នាំ។​

នៅ​ក្នុង​អត្ថាធិប្បាយ​មួយ​ដែល​លោក​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ Lee Hsien Loong​ នៃ​ប្រទេស​សិង្ហបិរី​ លោក​ Pence ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​នានា​នៅ​ក្នុង​តំបន់​នោះ​«ត្រូវ​តែ​អាចរុក​រក​និង​អភិវឌ្ឍប្រភព​ធនធាន​ធម្មជាតិរបស់​ផង​ខ្លួន​ផ្ទាល់​និង​បើក​បរ​នាវា​នៅ​ក្នុង​ដែន​ទឹក​របស់​ផង​ខ្លួន​ផ្ទាល់»។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ការណ៍​នេះ​ជា​ការ​ពិបាក​ធ្វើ​ពី​ព្រោះ​ប្រទេស​ចិន​បាន​ព័ទ្ធ​ជុំវិញ​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​បួនដែល​ជា​គូ​ប្រជែង​ក្នុង​ការ​ដណ្តើម​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​ការ​ពង្រីក​យ៉ាង​លឿន​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ។ រចនា​សម្ព័ន្ធ​ខ្លះ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា​នៅ​លើ​កោះ​សិប្បនិម្មិត​តូចៗ​ដែល​បាន​ត្រូវ​បង្កើត​ឡើង​ដោយ​សារ​ការ​ចាក់​ដី។ ​

ការ​ធ្វើ​ឱ្យ​សម្រេច​ក្រម​ប្រតិបត្តិ​មួយ​អាច​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក​ពី​មុន​ដោយសារ​ភាព​សាំញ៉ាំ​នៃ​ជម្លោះ​អធិបតេយ្យភាព៕