ប្រធានរដ្ឋសភាអាមេរិកធ្វើដំណើរទៅកោះតៃវ៉ាន់ ដោយជម្នេះនឹងការព្រមានរបស់ចិន
នៅក្នុងរូបថតផ្សាយដោយក្រសួងការបរទេសតៃវ៉ាន់នេះ ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi (កណ្តាល) ដើរក្បែរលោក Joseph Wu រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ (ឆ្វេង) ក្រោយលោកស្រីបានទៅដល់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
យន្តហោះយោធាអាមេរិកដែលដឹកប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ប្រុងប្រៀបចុះចតនៅអាកាសយានដ្ឋាន Sungshan របស់ក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
នៅក្នុងរូបថតផ្សាយដោយក្រសួងការបរទេសតៃវ៉ាន់នេះ ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi (កណ្តាល) ថតរូបរួមគ្នា ក្រោយលោកស្រីបានទៅដល់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
មនុស្សដើរកាត់បដាមួយដែលស្វាគមន៍មុនការមកដល់របស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារទី២ ខែសីហា ឆ្នាំ២០២២។
នៅក្នុងរូបថតផ្សាយដោយក្រសួងការបរទេសតៃវ៉ាន់នេះ ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi (ស្តាំ) ត្រូវស្វាគមន៍ដោយលោក Joseph Wu រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ (ឆ្វេង) ក្រោយលោកស្រីបានទៅដល់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
រូបសញ្ញាគាំទ្រមិត្តភាពតៃវ៉ាន់-អាមេរិកត្រូវបានបញ្ចាំងលើប៉មអគារខ្ពស់ជាងគេរបស់ទីក្រុងតៃប៉ិ អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
បាតុករក្នុងទីក្រុងតៃប៉ិ កាន់បដាគាំទ្រដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
ពលរដ្ឋកាន់ទូរសព្ទស្មាតហ្វូនថតនៅខាងក្រៅសណ្ឋាគារមួយក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០២២។
ពលរដ្ឋដើរក្បែររូបអេក្រង់សាធារណៈមួយដែលបង្ហាញកងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងអំឡុងការផ្សាយព័ត៌មានពេលល្ងាចនៅរដ្ឋធានីប៉េកាំងប្រទេសចិន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
បាតុករក្នុងទីក្រុងតៃប៉ិ កាន់បដាប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។