ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រដ្ឋសភា​អាមេរិក​ថា «សហរដ្ឋ​អាមេរិក​នឹង​មិន​បោះបង់​ចោល​តៃវ៉ាន់»

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi និង​គណៈប្រតិភូ​រដ្ឋសភា​អាមេរិក​បក់​ដៃ​លា នៅ​​មុន​ពេល​ពួក​គេ​​ចូល​​យន្តហោះ​​ចាកចេញ​ពី​កោះ​តៃវ៉ាន់ នៅ​អាកាសយានដ្ឋាន Songshan របស់​ក្រុង​តៃប៉ិ កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណៈប្រតិភូ​សមាជិក​រដ្ឋសភា​របស់​អ្នកស្រី​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ «ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​សហរដ្ឋ​អាមេរិក​នឹង​មិន​បោះបង់​ចោល​តៃវ៉ាន់»។

អ្នកស្រី Pelosi បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ឥឡូវ​នេះ សាមគ្គីភាព​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​តៃវ៉ាន់​គឺ​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់ ហើយ​នេះ​គឺ​ជា​សារ​ដែល​យើង​នាំ​យក​មក​ទី​នេះ​នៅ​ថ្ងៃ​នេះ»។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi បក់​ដៃ​ដាក់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងទស្សនកិច្ច​នៅ​សភា​តៃវ៉ាន់​ក្នុង​ទី​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។
ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi បក់​ដៃ​ដាក់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងទស្សនកិច្ច​នៅ​សភា​តៃវ៉ាន់​ក្នុង​ទី​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។

អ្នកស្រី​បាន​លើកឡើង​អំពី​ច្បាប់​មួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​ទើប​នឹង​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ​ដែល​ច្បាប់​នោះ​មាន​បំណង​ពង្រឹង​ការ​ផលិត​វត្ថុធាតុ​អេឡិចត្រូនិក semiconductor នៅ​ក្នុង​ស្រុក និង​ជួយ​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ប្រជែង​ជាមួយ​នឹង​ចិន។

អ្នកស្រី Pelosi បាន​ថ្លែង​ប្រាប់​រដ្ឋសភា​តៃវ៉ាន់​ថា ច្បាប់​នេះ «ផ្ដល់​ឱកាស​ដ៏​ប្រសើរ​ជាង​មុន​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់»។

បាតុករ​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ជាន់​លើ​រូបថត​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។
បាតុករ​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ជាន់​លើ​រូបថត​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។

ប្រទេស​ចិន​បាន​បង្ហាញ​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi នេះ ដោយ​បាន​ព្រមាន​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ការ​រំលោភ​ដែល​មិន​អាច​ទទួល​យក​បាន​លើ​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា​ជា​អធិបតេយ្យភាព​របស់​ខ្លួន​ទាក់ទិន​នឹង​កោះ​តៃវ៉ាន់។

ក្នុង​រយៈពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​អ្នកស្រី Pelosi បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ចិន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​និង​បាន​ប្រកាស​អំពី​ការ​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅ​ជិត​កោះ​តៃវ៉ាន់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង «ការ​បាញ់​គ្រាប់​ពិត​រយៈ​ចម្ងាយ​ឆ្ងាយ» នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ផង​ដែរ។

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​ចិន​ក៏​បាន​ដាក់​កំហិត​ផង​ដែរ​លើ​ការ​នាំចូល​ផ្លែឈើ​និង​ត្រី​មកពី​តៃវ៉ាន់៕

XS
SM
MD
LG