មន្ត្រី​ជាង​៥០​នាក់​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​ផ្ទៃក្នុង​រិះគន់​គោលនយោបាយ​អាមេរិក​ក្នុង​ប្រទេស​ស៊ីរី

Participants in the London to Brighton Veteran Car Run make their way down The Mall, in London, Britain.

អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ស៊ីរី​និយាយ​ថា ជា​រឿង​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ឬ​យ៉ាង​ហោច​ណាស់​ជា​រឿង​មិន​ធម្មតា​មួយ ដែល​មន្ត្រី​ការទូត​អាមេរិក​ជាង​៥០​នាក់​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ផ្ទៃ​ក្នុង​មួយ​ច្បាប់​រិះគន់​គោលនយោបាយ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី អូបាម៉ា។ ​

លោក Robert Ford បាន​ថ្លែង​ប្រាប់ VOA កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ឯកសារ​ព្រាង​មួយ​ច្បាប់​សម្រាប់​កំណត់ហេតុ​ផ្ទៃក្នុង​របស់​ក្រសួង​ការបរទេស​បាន​លេច​ឡើង ដែល​ក្នុង​នោះ​មន្ត្រី​៥១​នាក់​ស្នើ​ឲ្យ​ប្រើប្រាស់​ការវាយប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​របប​ស៊ីរី ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំប្រឹងប្រែង​ដើម្បី​ដាក់​សំពាធ​ទៅ​លើ​របប​របស់​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assadក្នុង​ការជំរុញ​ឲ្យ​មាន​កិច្ចប្រជុំ​នយោបាយ​។ ​

លោក Ford បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «តាមរយៈ​បទពិសោធន៍​ការងារ​របស់​ខ្ញុំនៅ​ក្នុង​ក្រសួង​ការបរទេស​តាំង​ពី​ឆ្នាំ​១៩៨៥​មក ខ្ញុំ​មិន​ដែល​ឮ​សារ​មិនយល់​ស្រប​ដែល​មាន​ការ​ចុះ​ហត្ថលេខា​ចំនួន​១០​ផង កុំ​ថា​ឡើយ​ដល់​៥០។»

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ចំនួន​ហត្ថលេខា​ច្រើន​នេះ​គឺ​ជា​សញ្ញា​បញ្ជាក់​ថា ក្រុមមន្ត្រី​ដែល​ទទួល​ខុសត្រូវ​លើ​ការអនុវត្ត​គោលនយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​កំពុង​ជំរុញ​ឲ្យ​មាន​ការចរចា​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ និង​ដំណោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​យល់​ថា ពួកគេ​មិន​អាច​សម្រេច​ទៅ​តាម​គោលបំណងនេះ​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ទេ៕