លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ បានទៅជួបមេបញ្ជាការកងទ័ពថៃនៅក្នុងទីក្រុងបាងកក នៅថ្ងៃសុក្រនេះ ក្រោយពីលោកស្រីនិងមន្ត្រីនយោបាយច្រើននាក់ទៀតត្រូវបានកោះហៅទៅជួបជាមួយមេដឹកនាំយោធាដែលគ្រប់គ្រងប្រទេសនេះ។ កងទ័ពថៃបានកាន់កាប់អំណាចក្នុងរដ្ឋប្រហារមួយដែលគ្មានការបង្ហូរឈាមកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកឧត្តមសេនីយ៍ Prayuth Chan-ochaបាននិយាយថា សកម្មភាពនេះធ្វើឡើងដើម្បីស្តារសណ្តាប់ធ្នាប់និងធ្វើការកែទម្រង់នយោបាយ។
កងទ័ពថៃក៏បានព្យួររដ្ឋធម្មនុញ្ញ និងដាក់បំរាមគោចរណ៍ទូទាំងប្រទេសពីម៉ោង១០យប់ដល់ម៉ោង៥ព្រឹកផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះ កងទ័ពថៃនិយាយថា មន្ត្រីសំខាន់ៗចំនួន១៥៥នាក់ដែលរួមមានមេដឹកនាំរដ្ឋាភិបាលដែលចេញពីតំណែងផងដែរ ត្រូវហាមប្រាមមិនឲ្យចាកចេញពីប្រទេសដោយគ្មានការអនុញ្ញាតទេ៕

Your browser doesn’t support HTML5