បក្ស​សង្គ្រោះជាតិ​ផ្អាក​ការ​ជួបជុំ​​ដោយ​មាន​ការ​រំខាន

Your browser doesn’t support HTML5

កង​កម្លាំង​ប្រដាប់​អាវុធជាច្រើន​រយ​នាក់រួមជា​មួយ​នឹង​សកម្មជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាបាន​រំខាន​ដល់​ការ​ជួប​ប្រជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ស្រុក​ស្អាង​ខេត្ត​កណ្តាល។ ​ស្រុក​ស្អាងមាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​លើស​លុបបើ​ធៀប​ទៅ​នឹង​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ការ​រំខាន​នេះ​បានធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​លុប​ចោល​កិច្ច​ប្រជុំ​ជា​មួយ​សកម្មជន​របស់​ខ្លួន​ភ្លាមៗ។ លោកគង់ សុឋានរិទ្ធ​រាយការណ៍​ពីខេត្តកណ្តាល៕