សិទ្ធិពលរដ្ឋនិងការបោះឆ្នោត៖ អ្វីទៅជាការប្រកួតប្រជែងដោយស្មើភាព?
វ៉ាស៊ីនតោន៖ នៅក្នុងកម្មវិធី«សិទ្ធិពលរដ្ឋនិងការបោះឆ្នោត» ដែលជាកម្មវិធីប្រចាំខែរបស់
ហេឡូវីអូអេជាមួយនឹងលោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយើងផ្តោតលើប្រធានបទ «អ្វីទៅជាការប្រកួតប្រជែងដោយស្មើភាព៖ តួរនាទីរបស់គណបក្សប្រឆាំងក្នុងការផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោត»។
លោក អ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
នៅក្នុងកម្មវិធីនេះ លោក អ៊ូ វីរៈ បញ្ជាក់ថា ការណ៍ដែលគណបក្សនយោបាយមានគំនិតនិងផលប្រយោជន៍ខុសៗគ្នាជាការណ៍ធម្មតាក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែការប្រកួតដោយត្រឹមត្រូវក្នុងបរិយាកាសដែលមានអ្នករៀបចំការបោះឆ្នោតអព្យាក្រឹត្យ គឺជាការចាំបាច់ក្នុងការធានាឱ្យបាននូវការបោះឆ្នោតដោយស្មើភាព។
អ្នករៀបចំការបោះឆ្នោតគឺមិនត្រូវកាន់ជើងភាគីណាមួយទេ បើមិនដូច្នេះទេ វាហាក់ដូចជាការណ៍មួយដែលកំណត់អ្នកឈ្នះតាំងពីមុនចូលរួមការប្រកួតហើយនឹងធ្វើឱ្យអ្នកបោះឆ្នោតមិនអស់ចិត្ត៕
តើអ្នកគិតថាមានកត្តាអ្វីខ្លះដែលនឹងនាំឲ្យមានការប្រកួតប្រជែងស្មើគ្នានៅក្នុងការបោះឆ្នោតជាតិខាងមុខ?