វ៉ាស៊ីនតោន —
គណបក្សជំទាស់បានច្រានចោលការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញអំពីរឿងដាក់ទោសទណ្ឌមន្ត្រីបោះឆ្នោតថ្នាក់មូលដ្នានផង ហើយនឹងការសម្រេចអំពីលទ្ធផលបោះឆ្នោតនៅកន្លែងមានពាក្យបណ្តឹងផង ដោយចាត់ទុកថា នេះជាការសម្រេចមានលក្ខណៈនយោបាយលម្អៀងទៅរកគណបក្សកាន់អំណាច។
ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដាក់ទោសទណ្ឌមន្ត្រីរៀបចំការបោះឆ្នោតចំនួន៧ការិយាល័យក្នុងខេត្តសៀមរាប ដែលធ្វើឲ្យមានការខុសឆ្គងក្នុងពេលបោះឆ្នោត។ ក្រុមប្រឹក្សាធម្មនុញ្ញក៏បានតម្កល់លទ្ធផលនៃការបោះឆ្នោតនៅការិល័យទាំងនោះ ទៅតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការសម្រេចនេះជាការបញ្ជាក់ពីការទទួលស្គាល់ថា មានភាពមិនប្រក្រតី តែគ្មានការសើរើឲ្យបោះឆ្នោតឡើងវិញ ឬមិនទាន់គិតយ៉ាងម៉េចអំពីការប្រែប្រួលសន្លឹកឆ្នោតទេ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិគឺលោកយឹម សុវណ្ណចាត់ទុកថា នេះជាការសម្រេចផ្នែកនយោបាយ និងលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា។
លោកនិយាយថា៖ «យើងអត់ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេ ហើយយើងមិនទទួលស្គាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលសម្រេចក្នុងហេតុផលនយោបាយបែបនេះទេ»។
លោកថ្លែងថា គណបក្សរបស់លោកបានរកឃើញភាពមិនប្រក្រតីជាច្រើនមានជាប្រព័ន្ធដែលបម្រើគណបក្សកាន់អំណាច រាប់ទាំងការរកឃើញអំពីរឿងរបើកកញ្ចប់សុវត្ថិភាព មានការដូរតួលេខចំនួនសន្លឹកឆ្នោតផងដែរដែលរឿងនេះលោកថា មិនទាន់គិតដល់ការបាត់ឈ្មោះជាងមួយលានពីរសែននាក់ និងភាពលម្អៀងនៃប្រព័ន្ធឃោសនា និងការចេញបណ្ណបោះឆ្នោតមិនប្រក្រតីផងទៀត។
លោកថ្លែងថា ការសម្រេចដាក់ទោសទណ្ឌមនុស្សម្នាក់ ពីរនាក់មិនគ្រប់គ្រាន់ទេ ពីព្រោះការប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនេះគឺប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋទូទាំងប្រទេស។
លោកបន្តថា៖ «កំហុសបច្ចេកទេស បើទៅលើយន្តហោះមួយធ្លាក់ មានមនុស្សស្លាប់តែ២០០ទៅ៣០០នាក់ទេ តែកំហុសបច្ចេកទេសទៅលើការបោះឆ្នោតគឺធ្វើឲ្យប្រជាពលរដ្ឋរាប់លាននាក់ស្ថិតនៅក្នុងស្ថានភាពក្រីក្រ បាត់បង់ជីវិតដោយសារតែភាពក្រីក្រ ការខ្វះខាតគ្រប់បែបយ៉ាង និងអំពើពុករលួយ។ ដូច្នេះយើងមិនអាចទទួលយកបានទេ។ យើងត្រូវតែរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ជូនម្ចាស់ឆ្នោត»។
គណបក្សសង្គ្រោះជាតិបានប្តឹងទាស់ទៅនឹងសេចក្តីសម្រេចរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃ១៦ខែសីហាដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញក្នុងការិយាល័យបោះឆ្នោតចំនួន១៦ក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ខេត្តសៀមរាប ដោយសារគណបក្សជំទាស់លើកឡើងថា មានការគៀងគរនិងដឹកជញ្ជូនទាហានពីតំបន់ព្រំដែនឲ្យមកបោះឆ្នោតក្នុងការិយាល័យទាំងនេះ។ គណបក្សនេះក៏បានទាមទារឲ្យគ.ជ.ប.ពិនិត្យផ្ទៀងផ្ទាត់និងរាប់សន្លឹកឆ្នោតក្នុងការិយាល័យបោះឆ្នោតចំនួន២០០និងស្នើឲ្យគ.ជ.ប. បើកកញ្ចប់សុវត្ថិភាព«ក»ចំនួន១១ការិយាល័យទៀត។
នៅក្នុងបណ្តឹងនោះ គណបក្សសង្គ្រោះជាតិលើកឡើងថា មានភាពមិនប្រក្រតី«ធ្ងន់ធ្ងរក្នុងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត»ដែលនាំឲ្យប៉ះពាល់លទ្ធផលឆ្នោតដែលខ្លួនគួរទទួលបានជ័យជម្នះ។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន ក្រុមប្រឹក្សាធម្មនុញ្ញទទួលស្គាល់ថា ការដឹកជញ្ជូនកងទ័ពដោយប្រើរថយន្តយោធាមកបោះឆ្នោតគឺជាការបំពានលើបទបញ្ជា និងនីតិវិធីស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនិតិកាលទី៥។ ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញមិនបានសម្រេចពីការផ្តន្ទាទោសលើកំហុសនេះយ៉ាងណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា គ.ជ.ប.ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាក់ទងនឹងបញ្ហានេះ។
ក្រុមប្រឹក្សាធម្មនុញ្ញបានលើកហេតុផលថា មន្ត្រីគណបក្សជំទាស់មិនបានបញ្ជាក់ឲ្យបានច្បាស់អំពីភាពមិនប្រក្រតី និងអំពីកំហុសមន្ត្រីបោះឆ្នោតទេ។ កាលពីចុងខែសីហាមានការបើកកញ្ចប់សុវត្ថិភាព«ក»ចំនួន១២ក្នុងខេត្តសៀមរាប ដោយគ.ជ.ប. ដោយមានកញ្ចប់ចំនួនប្រាំមួយមិនបានបិទជិតនិងកញ្ចប់មួយបានរហែក។ ប៉ុន្តែការណ៍នេះក្រុមប្រឹក្សាធម្មនុញ្ញសម្រេចថា វាមិនបានធ្វើឲ្យប្រែប្រួលលទ្ធផលបោះឆ្នោតនោះទេ។ មួយវិញទៀតក្រុមប្រឹក្សាធម្មនុញ្ញមិនបានរកឃើញបាតុភូតដែលប៉ះពាល់ដល់ភាពសម្ងាត់ និងសេរីនៃការបោះឆ្នោតឡើយ។
លោកជៀម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានច្រានចោលការចោទប្រកាន់របស់គណបក្សជំទាស់ ដោយលោកចាត់ទុកថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាការសម្រេចតាមផ្លូវច្បាប់។
លោកនិយាយថា៖ «ខ្ញុំសូមជម្រាបលោកថា គណបក្សប្រជាជនកម្ពុជា បើចេះក្លែងបន្លំមែន គឺក្លែងបន្លំយក១២០កៅអី ទុកឲ្យគាត់(គណបក្សជំទាស់)តែបីកៅអីទេ ចែកគ្នាទៅ! យើងមើលឃើញទាំងអស់គ្នាទៅ! ក្លែងបន្លំស្អី? បើមានអ្នកសង្កេតការណ៍ មានសហគមន៍អន្តរជាតិ សង្គមស៊ីវិលគ្រប់បែបយ៉ាងទាំងអស់ ហើយគណបក្សនយោបាយនីមួយៗមានអ្នកសង្កេតការណ៍របស់ខ្លួន ហើយទទួលខុសត្រូវគ្រប់បែបយ៉ាង។ ហើយកន្លែងណាទៅ? លួចសន្លឹកឆ្នោត។ អាហ្នឹងសុទ្ធតែជាមហិច្ចតារបស់គណបក្សជំទាស់»។
លោកថ្លែងថា គណបក្សជំទាស់បង្កើតរឿងបាតុកម្មនេះដើម្បីទាមទារជ័យជម្នះ ដែលគណបក្សប្រជាជនកម្ពុជារបស់លោកជាអ្នកឈ្នះ។
លោកបន្តថា៖ «តែគ្រាន់តែថា វប្បធម៌ដែលគាត់ចង់ឈ្នះនោះគឺថា គាត់ចេះតែធ្វើគ្រប់បែបយ៉ាងអញ្ចឹងទៅ អស់ពីនេះទៅនោះ អស់ពីនោះទៅនេះ»។
លោកបានទទូចថា គណបក្សជំទាស់គួរទទួលស្គាល់ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយបញ្ឈប់បាតុកម្មតវ៉ា។
ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៃអង្គការនិចហ្វិចគឺលោកសម គន្ធាមីបានអះអាងថា ការសម្រេចនេះមិនបានពិនិត្យមើលបណ្តឹងរបស់គណបក្សសង្គ្រោះជាតិឲ្យបានសមរម្យទេ ហើយការស៊ើបអង្កេតនិងការសាកសួររបស់ក្រុមប្រឹក្សាធម្មនុញ្ញក៏អត់បានស៊ីជម្រៅដែរ។
លោកនិយាយថា៖ «អ្នកដែលពាក់ព័ន្ធក្នុងសវនាការ ខ្ញុំឃើញតែតំណាងគ.ជ.ប. ហើយដើមបណ្តឹងហ្នឹងគឺគណបក្សសង្គ្រោះជាតិហ្នឹង។ ហើយក្រៅពីហ្នឹង អត់មានជាសាក្សីអីផ្សេងដែលមកបំភ្លឺពាក់ព័ន្ធនឹងកំហុស ឬការងារកំហុសបច្ចេកទេសឬការងារកំហុសឆ្គងរបស់មន្ត្រី ដូចអត់បានមកបកស្រាយពីកំហុសណាមួយឲ្យបានច្បាស់លាស់ទេ»។
គ.ជ.ប.ទំនងជានឹងចុះស៊ើបអង្កេតដាក់ទោសទណ្ឌមន្ត្រីទាំងប្រាំពីរការិយាល័យនៅខេត្តសៀមរាប និងខេត្តក្រចេះផងដែរ ដែលក្នុងមួយការិយាល័យៗមានប្រាំមួយនាក់។ តែគ្មានដំណឹងថា តើមន្ត្រីប៉ុន្មាននាក់ មន្ត្រី កម្រិតណាត្រូវទទួលទោសទេ។ តាមច្បាប់កម្ពុជា មន្ត្រីទាំងនោះអាចទទួលទោសផាកពិន័យជាទឹកប្រាក់ពីប្រាំទៅ១០លានរៀល ឬជាប់ទោសព្រហ្មទណ្ឌ ប្រសិនបើរកឃើញថា មានចេតនាក្លែងបន្លំ ពេលបោះឆ្នោតមែន។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគខ្លះបានអះអាងថា ការដាក់ទោសមន្ត្រីតែមិនគិតពីចំណាត់ការរឿងលទ្ធផលនៃការបោះឆ្នោតជារឿងមិនអស់ចិត្តទេសម្រាប់អ្នកបោះឆ្នោតនិងគណបក្សជំទាស់។
ការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាដែលមានការចោទប្រកាន់ពីរឿងលួចបន្លំដ៏ធ្ងន់ធ្ងរនោះបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឈ្នះបាន៦៨អាសនៈក្នុងចំណោមអាសនៈ១២៣ក្នុងរដ្ឋសភា ហើយគណបក្សសង្គ្រោះជាតិឈ្នះបាន៥៥អាសនៈ។ គណបក្សសង្គ្រោះជាតិអះអាងថា ខ្លួនឈ្នះបានអាសនៈ៦៣។
គណបក្សជំទាស់គំរាមធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ខែ កញ្ញាខាងមុខដើម្បីទាមទារយុត្តិធម៌ពីការបោះឆ្នោត នៅពេលខ្លួនមិនទុកចិត្តការដោះស្រាយបណ្តឹងដោយគ.ជ.ប. ក្រុមប្រឹក្សាធម្មនុញ្ញ និងការដែលគណបក្សនេះមិនអាចទាមទារឲ្យមានការបង្កើតស្ថាប័នឯករាជ្យដែលចូលរួមពីអ.ស.ប.ដើម្បីស៊ើបអង្កេតភាពមិន ប្រក្រតីនោះ៕