តុលាការ​សម្រេច​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​​បង់​ប្រាក់​៣​លាន​រៀល​ពី​បទ​ញុះញង់​ឱ្យ​​មាន​ការ​រើស​អើង

រូបឯកសារ៖ ក្រុម​អ្នកតាក់តែង​ច្បាប់ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​ផែនទី​កម្ពុជា​ ដើម្បី​ជា​ការការពារ​ដែនដី​របស់​ខ្លួន​ពី​ប្រទេស​វៀតណាម គ្រាដែល​ពួកគេ​ដើរ​នៅ​តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ។ (AP Photo/Heng Sinith)

មន្ត្រី​បក្ស​ប្រឆាំងនៅថ្នាក់​​ស្រុក​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​បាន​ចែក​ចាយ​ខិ​ត្តប័ណ្ណ​ដែល​ចោទ​ប្រកាន់​វៀតណាម​ថា​កំពុង​ព្យាយាម​ «លុប​បំបាត់»​ ប្រទេស​កម្ពុជា។

មន្ត្រី​បក្ស​ប្រឆាំងនៅថ្នាក់ស្រុក​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​បាន​ចែក​ចាយ​ខិ​ត្តប័ណ្ណ​ដែល​ចោទ​ប្រកាន់​វៀតណាម​ថា​ កំពុង​ព្យាយាម​ «លុប​បំបាត់»​ ប្រទេស​កម្ពុជា។

លោក ឈា តាំង​ស៊ន​អាយុ ​៦៣​ ឆ្នាំ​ត្រូវ​បាន​នគរបាល​ស្រុក​ស្រុក​ព្រៃកប្បាស​ក្នុង​ខេត្ត​តាកែវ​កោះ​ហៅ​ហើយ​បន្ទាប់​មក​ត្រូវ​បាន​ប៉ូលិស​ខេត្ត​ឃុំខ្លួន។ បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​អស់រយៈ​ពេល​ពីរ​យប់​លោក​ត្រូវបាន​តុលាការ​កាត់ទោស​ពី​បទ​ញុះញង់​ឱ្យមាន​ការ​រើសអើង​ហើយ​បញ្ជា​ឱ្យ​គាត់បង់ប្រាក់​ ៣ ​លាន​រៀល ​(ប្រហែល ​៧៣០ដុល្លារ)​ ចំពោះបទល្មើស​នេះ។

លោក ជុំ ឈឿន​ អធិការ​ស្រុក​ព្រៃ​កប្បាសបាន​និយាយ​ថា​ខិត្ត​ប័ណ្ណ​នេះទទួល​បាន​តាម​រយៈ​ហ្វេ​ស​ប៊ុក​និយាយពី«​វិធី​សាស្រ្ត​ ២០​ចំណុច​របស់​យួន​ដើម្បី​លុបបំបាត់​ពូជសាសន៍​ខ្មែរ​នឹង​លេប​ទឹកដី‍»។

លោក​ជុំ​ឈឿន ​និយាយ​ថា៖

«យើង​បាន​អញ្ជើញ​គាត់​ឱ្យ​ចូល​មក​ដើម្បី​សាកសួរ​គាត់​អំពី​ខិត្តប័ណ្ណ​នោះ»។ លោក​បាន​បន្ថែម​ថា​លោកឈា​ តាំង​ស៊ន​ក្រោយ​មក​ត្រូវ​បានបញ្ជូន​ពី​អធិការ​ស្រុក​ទៅ​ស្នងការ​ខេត្ត​ដែល​ជា​កន្លែង​ដែល​គាត់​ត្រូវ​បាន​ឃុំខ្លួន។

ព្រះ​រាជ្ញ​អាជ្ញា​រង​ផាន់ សុភ័ក្រ​បាន​និយាយ​ថា​ លោក​ ឈា​ តាំង​ស៊ន ​ត្រូវ​តុលាការ​បញ្ជា​ឱ្យបង់​ប្រាក់​ប៉ុន្តែ​មិន​ត្រូវ​កាត់​ឱ្យជាប់ពន្ធនាគារ​នោះ​ទេ។ ​ព្រះ​រាជ​អាជ្ញា​រង​ផាន់ ​សុភ័ក្រ​បាន​ឱ្យ​ដឹង​ថា​ដោយ​ពិចារណា​លើ​អាយុ​និង​វិជ្ជាជីវៈ​របស់​លោក​ជា​គ្រូ​បង្រៀន​ ​លោក​បាន​ស្នើ​ឱ្យតុលាការ​កាត់ទោស​លោក​ឈា​ តាំង​ស៊ន​នៅ​ក្នុង​កម្រិត​ស្រាល។

«ខ្ញុំ​បាន​ស្នើ​សុំ​ទៅ​ចៅ​ក្រម​ថា​លោក​គ្រាន់​តែ​ពិន័យ​គាត់ជា​ប្រាក់​បាន​ហើយ។ វា​ជា​ការ​ចោទ​ប្រកាន់​ស្រាល។ យើង​បាន​ជួយ​គាត់»។

លោក​ ឈា ​តាំង​ស៊ន​ ដែល​ជា​មន្ត្រី​ថ្នាក់​ស្រុក​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ហើយ​ជា​អតីត​គ្រូ​បង្រៀន​បាន​ថ្លែង​ថា​លោក​មិន​បាន​ចែក​ចាយ​ខិត្តប័ណ្ណ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

លោក​បាន​ថ្លែង​ថា​៖ «ខ្ញុំ​គ្មាន​គំនិត​រើស​អើង​ទេ»។ លោក​មិន​ប្រាកដ​ថា​តើ​លោក​នឹង​ធ្វើការ​សម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍​ឬ​យ៉ាងណា​ទេ។

លោក​បាន​បន្ថែម​ថា៖ «គណបក្សប្រាប់​ខ្ញុំ​ឱ្យ​បង់​ប្រាក់​។ ប៉ុន្តែ​មេធាវី​របស់ខ្ញុំ​បាន​និយាយ​ថា​ប្រសិន​បើ​ខ្ញុំ​មិន​ប្តឹ​ង​ឧទ្ធរណ៍​មាន​ន័យ​ថា​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​បាន​ធ្វើ​ខុស​។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ»។